រថយន្ត​សង្គ្រោះ​គ្លីនិក ឃឹម រ៉ានី បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​មួយ​គ្រួសារ​៣​នាក់ និង​របួសធ្ងន់​២​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 September, 2015 ក+ ក-

​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​សង្គ្រោះ បន្ទាន់​របស់​គ្លី​នី​គ​é​ជន​បាន​ឆក់យក​ជីវិត​ប្តី​-​ប្រពន្ធ និង​កូនស្រី មួយ​គ្រួសារ និង​មនុស្ស​២​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់​ត្រូវគេ​បញ្ជូនទៅ​សង្គ្រោះ បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ហេតុការណ៍​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ ដោយសារ​ពួកគេ​បាន​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​សង្គ្រោះ បន្ទាន់របស់​គ្លីនិក ឃឹម រ៉ានី បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​ម៉ូតូ​ចំនួន​២​គ្រឿង កាលពី​វេលា​ម៉ោង​០៨:១៥​នាទី​យប់ ថ្ងៃទី​០៥ ខែកញ្ញា នៅលើ​ផ្លូវជាតិ​លេខ​៤ ទល់មុខ​ប៉ុស្តិ៍នគរបាល ចោមចៅ ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​រួមគ្នា នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ក្រុមគ្រួសារ​នៃ​សព​នៅពេលនេះ​កំពុង តែ​ដង្ហោយ​រក​យុត្តិធម៌ ពី​ជនបង្ក​គ្រោះថ្នាក់​ចរាចរ​ណ៍ ដោយសារ​រថយន្ត​​របស់​គ្លីនិក ឃឹម រ៉ានី មួយ​នេះ​។​

​សមត្ថកិច្ច​បានបញ្ជាក់​នៅ​កន្លែងកើតហេតុ​ថា ម៉ូតូ​របស់​ជនរងគ្រោះ​ទាំង​២​គ្រឿង មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1A-5419 ជិះ​គ្នា​ចំនួន​៣​នាក់ (​មួយ​គ្រួសារ​) ប្តី​-​ប្រពន្ធ និង​កូនស្រី​បាន​ស្លាប់​ជា​បន្តបន្ទាប់​ទាំងអស់ និង​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ស្កូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-0469 ជិះ​២​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ ម៉ែត​។​

​ប្រភព​បន្តថា ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក ឃឹម រ៉ានី (​ទួលគោក​) មិន​ស្គាល់ឈ្មោះ ក្នុងស្ថានភាព​ស្រវឹង​ជោក​រត់គេចខ្លួន​ចូលទៅ​ម្តុំ​មុខ​សាលា​សុវណ្ណ​ភូមិ​ក្បែរ​កន្លែងកើតហេតុ​បាត់ ស្រមោលបន្សល់ទុក​រថយន្ត​ពុំមាន​ពាក់​ស្លាក​លេខ ប៉ុ​ន្តែ​គេ​ដឹងថាជា​រថ យន្ត​ របស់​គ្លីនិក ឃឹម រ៉ានី (​ទួលគោក​)​។​

​អធិការនគរបាល ខណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​បញ្ជាក់ ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយ​រថយន្ត​សង្គ្រោះ​ដោយបាន​បើក​រេរ​ទៅបុក​ម៉ូតូ​ជនរងគ្រោះដែល​កំពុងបើក​នៅ​ខាងស្តាំ​ដៃយ៉ាង​កម្រោល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​មួយ​គ្រួសារ និង​របួស​ធ្ងន់ធ្ង​រយ៉ា​ង​ដូច្នេះ​។​

​គួររំលឹកថា កន្លងមក រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លីនិក ឃឹម រ៉ានី ត្រូវបាន​គេ​រិះគន់​យ៉ាងខ្លាំង ដោយសារតែ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់ និង​រងរបួស​ជា​ញឹកញាប់ ។ ករណីខ្លះ​នៅពេល​ចេញទៅ​ដឹក​ជនរងគ្រោះ បើ​ឃើញ​សភាព​ជនរងគ្រោះ​បែប​មិន​ស្រួល​មាន​ជីវភាព​ក្រីក្រ គឺ​មិន​ដឹក​ទៅ​សង្គ្រោះ​នោះទេ ដូច្នេះ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ គួរ​ពិនិត្យ​ករណីនេះ​ឡើងវិញ​ផង​។​

​សូមជម្រាបថា ក្រសួងសុខាភិបាល​ធ្លាប់​បានចេញ​បំរាម​មិន​ឲ្យ​រថយន្ត​គ្លីនិក​ឯកជន​ចេញទៅ​ដឹក​ជនរងគ្រោះ នៅតាម​ទីសាធារណ​ឡើយ តែ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​គ្លិ​និក​é​ជន​ជាច្រើន​នៅតែ​មិន​អនុវត្តតាម​ឡើយ ក្នុងនោះ​រថយន្ត​របស់​គ្លីនិក ឃឹម រ៉ានី គេ​ឃើញ​ចេញទៅ​យក​ជា​រៀងរាល់​យប់​មិន​អើពើ​ចំពោះ​បំរាម​របស់​ក្រសួងសុខាភិបាល​នោះឡើយ​៕​ដោយ​៖រដ្ឋា​

mkjnmm

gvfvv

mjkmm

mkjnkk