ផ្លូវ​ឡើង​ភ្នំ​បូកគោ រង​ការ​ប្រេះស្រាំ សូម​ប្រុងប្រយ័ត្ន !
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2015 ក+ ក-

​ខេត្តកំពត​៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨​កញ្ញា​នេះ​ថា កំណាត់​ផ្លូវ​ឡើងទៅ​រមណីយដ្ឋាន​ភ្នំ​បូកគោ បាន​ប្រេះស្រាំ​ក្រោយពី​មាន​ភ្លៀង​ធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។​

​អ្នកដំណើរ​ឡើងទៅ​កម្សាន្ត​លើ​កំពូលភ្នំ​បូកគោ បាន​ថតរូប​ភាព​ផ្លូវ​ប្រេះស្រាំ​នោះ​បង្ហោះ​ក្នុង Facebook នៅ​រសៀល​នេះ​។​

Facebook​របស់​ឈ្មោះ “​តា​លត​ឆា​” បាន​សរសេរ និង​បង្ហោះ​រូបថត​ថា “​ការធ្វើដំណើរ​របស់​ក្រុមការងារ​របស់​យើង​… ត្រូវបាន​ខកខាន​មិនអាច​បន្តដំណើរ​បាន ដោយមាន​ឧបសគ្គ​ខ្លះៗ​ដោយហេតុតែ​ផ្លូវ​ឡើងទៅ​កាន់​រមណីយដ្ឋាន​ភ្នំ​បូកគោ មានការ​ប្រេះ​ស្រុត​ផ្លូវ​ឡើង ទៅ​កាន់​ភ្នំ​។ ដូច្នេះ​សូម​បងប្អូន​ដែលមាន​បំណង​ធ្វើដំណើរ​កាត់​ទីតាំង​ខាងលើនេះ សូម​ប្រុងប្រយ័ត្ន ក្រែង​ល​មាន​គ្រោះថ្នាក់​”​។​

​ករណី​គ្រោះមហន្តរាយ​ដោយ​ធម្មជាតិ​ខាងលើនេះ គួរតែ​អាជ្ញាធរ​ពាក់ព័ន្ធ​រូតរះ​ចុះទៅ​ត្រួតពិនិត្យ និង​ជួសជុល​កែលម្អ​បន្ទាន់​ផង ឬក៏​ប្រកាស​ជូនដំណឹង​ដល់​សាធារណជន និង​ភ្ញៀវ​អន្តរជាតិ​ប្រយោជន៍​ឲ្យ​ពួកគេ​បានដឹង​ពី​ស្ថានភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់​ខាងលើ នេះ​៕​ដោយ​៖​រដ្ឋា​

desww

vgfgg

sxzz