តុលាការ​ពន្យា​រពេល​សវនាការ​ក្នុង​សំណុំរឿង​ឃាតកម្ម​របស់​អ្នករកស៊ី​ខ្នាយ​ជ្រូកព្រៃ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2015 ក+ ក-

​ភ្នំពេញ​: សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៥ នេះ បាន​បើកសវនាកា​ជុំនំជម្រះ​លើ​សំណុំរឿង​ឃាតកម្ម​គិតទុក​ជាមុន កាន់កាប់​និង​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត លើ​ជនជាប់ចោទ​ឈ្មោះ អេង សៀង ដែលជា​មនុស្ស​ស្គាល់គ្នា​ជិតដិត​ជាមួយ​ជនរងគ្រោះ​។​

​សា​វនា​ការ​នេះ មានការ​ចូលរួម​ដោយ​លោក សេង លាង​ប្រធាន​ក្រុមប្រឹ ក្សា​ជុំនំជម្រះ និង​លោក អេង សំ​សារ៉េត អា​យ្យា​ការ​អម​សាលាដំបូង​រាជ ធានី​ភ្នំពេញ​។​

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​លើក​បន្ត​អង្គ​សវនាកា​ទៅ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ ជាមួយគ្នា​នោះដែរ ប្រពន្ធ​ជនរងគ្រោះ​បានទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនល្មើស​ចំនួន ១០​ម៉ឺន​ដុល្លារ​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ដោយ​អំពើ​បាញ់ប្រហារ​យ៉ាង​ឃោ​ឃៅ​នោះ​ឈ្មោះ នូ គឹម​សាន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ អតីតមន្ត្រី​កងរាជអាវុធហត្ថ ខេត្តព្រៃវែង មាន​ប្រពន្ធ​ឈ្មោះ ផង់ ម៉ា​រី អាយុ ៤២​ឆ្នាំ និង​កូន​ចំនួន​៥​នាក់​នៅក្នុង​បន្ទុក បច្ចុប្បន្ន​ប្រពន្ធ​របស់លោក​រស់នៅ​ជា​ស្រី​មេម៉ាយ​រកស៊ី​ចិញ្ចឹម​កូនតូចៗ និង​ម្តាយ​ចាស់ជរា​ក្នុងបន្ទុក​។​

​ប្រពន្ធ​រងគ្រោះ​ដែល​ចូលរួម​ក្នុង​អង្គ​សវនាការ​បាន​ឆ្លើយ​បំភ្លឺថា គឺ​នៅក្នុង​ថ្ងៃកើតហេតុ គឺ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៤ ប្តី​គាត់ (​ជនរងគ្រោះ​) ត្រូវបាន​ជនជាប់ចោទ​ទូរស័ព្ទ​ទំនាក់ទំនង​ហៅ​ឲ្យ​ទៅ​ជួប​នៅ​ភ្នំពេញ ត្រង់ចំណុច​កើតហេតុ​ក្នុង បូរី ឡាយ គង់ ដែលជា​ផ្ទះ​ជនជាប់ចោទ ដើម្បី​ទំនាក់ទំនង​រឿង​ការរកស៊ី​។​

​តាម​ចម្លើយ​របស់​ជនជាប់ចោទ​ឈ្មោះ អេង សៀង ភេទ​ប្រុស អាយុ ២០​ឆ្នាំ បាន​សារភាព​នៅ​ចំពោះមុខ​អង្គ​សវនាការ​ថា ខ្លួន (​ជនជាប់ចោទ​) ពិតជា​បាន​បាញ់សម្លាប់​ជនរងគ្រោះ​ពិតប្រាកដ​មែន កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៤​។​បន្តថា មុនពេល​មានការ​ធ្វើឃាត​នេះ ជនរងគ្រោះ​ជា​អ្នក​ធ្លាប់​រកស៊ី​ទិញ ប្រ​ម៉ាត់​ខ្លាឃ្មុំ ក្រពះ​កាំ​ប្រ​ម៉ា ខ្នាយ​ជ្រូក និង​របស់​ផ្សេងៗ​ទៀត ជា​ប្រភេទ​សត្វព្រៃ ជាមួយគ្នា​អស់​រយៈ​២​ទៅ​៣​ឆ្នាំ​កន្លងមកហើយ​។​

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ណាត់​ឲ្យ​ជនរងគ្រោះ​មកជួប​នៅផ្ទះ​របស់ខ្លួន (​ជនជាប់ ចោទ​) បាន​និយាយ​ប្រាប់ថា មាន​ជនជាតិ​ចិន​ត្រូវ​ការមើល​វត្ថុ​ទាំងនោះ ប៉ុន្តែ​ដោយ​ចាំ​យូរពេក​ជនរងគ្រោះ​ក៏​ឡើងលើ​រថយន្ត​បំណង​ចាកចេញ​។​ភ្លាមៗ​នោះ​ជនជាប់ចោទ​បាន​ឃាត់​មិន​ឲ្យ​ជនរងគ្រោះ​ចេញ តែ​និយាយ​គ្នា​មិនត្រូវ​រហូតដល់​មានការ​ទាស់​ពាក្យសំដី​គ្នា​ទើប​ជនជាប់ ចោទ​ដកយក​អាវុធ​ខ្លីម៉ាក ឡុ​ក ៩៨ ខ្ទប់​សំឡេង​ពណ៌​ខ្មៅ​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​៧​គ្រាប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅលើ​រថយន្ត​តែម្តង​។​

​ក្រោយពី​ធ្វើ​សកម្មភាព​បាញ់សម្លាប់​រួចមក ជនជាប់ចោទ​បាន​ជិះ​ម៉ូតូ​ធុន​ធំ​ដើររក​ទីតាំង​យក​សព​ទៅ​ចោល​។​លុះ​វេលាយប់​ក្នុង​ថ្ងៃកើតហេតុ​ដដែល​ជនជាប់ចោទ​ក៏បាន​ដឹក​សព​ជន រងគ្រោះ​តាម​រថយន្ត​យកទៅ​ទម្លាក់ចោល​នៅក្នុង​ដី​ឡូ​តិ៍ ក្រុមទី​១១​ផ្លូវ​៥៩៨ ភូមិ​ស្ពាន​ខ្ពស់ ខណ្ឌ​ឬ​ស្សី​កែវ រួច​រត់គេចខ្លួន​ដោយ​នាំយក​រថយន្ត​ទៅ​លក់​បាត់​។ ក្រោយ​កើតហេតុ​បាន​រយៈ​ជាង​មួយខែ ទើប​ជនជាប់ចោទ​ធ្វើជា​ទៅរក​ជនរងគ្រោះ​ដល់ផ្ទះ ក៏ត្រូវ​ប្រពន្ធ​ជនរង គ្រោះ​ប្តឹង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​តែម្តង​។​

​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​លើក​បន្ត​អង្គ​សវនាកា​ទៅ ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥ ខាងមុខ​បន្តទៀត បន្ទាប់ពី​បាន​ស្តាប់​ចំលើយសារភាព​របស់​ជ​ន​ជាប់ចោទ និង​ការចោទប្រកាន់​របស់​ដើមបណ្តឹង​ជា​ប្រពន្ធ​ជនរងគ្រោះ និង​មានការ​ទាមទា​សំណង​ជំងឺ​ចិត្ត​ចំនួន ១០​ម៉ឺន​ដុល្លារ​រួចមក​៕​ដោយ​៖​រដ្ឋា​

nbhgbb