ភិន​ សុដាលីស និង ប៉ែន ចំ​រ៉ុង ចុះអេ​តា​ស៊ីវិល​ទាំងចម្រូូងចម្រាស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2015 ក+ ក-

​ភ្នំពេញ​៖ តារា​សម្តែង កញ្ញា ភិន សុ​ដា​លី​ស និង​លោក ប៉ែន ចំ​រ៉ុង នឹង​រស់នៅ​ជាមួយគ្នា​ក្រោយពេល​ពួកគេ​ទទួលបាន​លិខិត​អាពាហ៍ពិពាហ៍​ស្របច្បាប់​រួចហើយ បើទោះបីជា​ក្រុមគ្រួសារ​របស់​កញ្ញា​មិនទាន់​យល់ព្រម​ក៏ដោយ​។​នេះ​បើតាម​ការបញ្ជាក់​របស់​នាង​។​

កាលពីព្រលប់ថ្ងៃទី១៧ ខែ កញ្ញា ​តារា​សម្តែង កញ្ញា ភិន សុ​ដា​លី​ស ជា​កូនស្រី​លោក អ៊ិន សុ​ភិន ម្ចាស់​ផលិតកម្ម​មហាហង្ស បាន​ប្រាប់​ឲ្យ​ដឺ​ង​ថា នាង និង លោក ប៉ែន ចំ​រ៉ុង បាន​ស្នេហា​ស្រលាញ់គ្នា​ខ្លាំង​។ ហើយ​នៅក្នុងពេល​ឆាប់ៗ​នេះ ពួកគេ​ទាំងពីរ​នាក់ និង​រួមរស់​មួយ​ជាមួយគ្នា ក្រោយពី​ពេលដែល​បានទទួល​អេ​តា​ស៊ីវិល​ស្របច្បាប់​។​

​បើទោះជា​ស្នេហា​នាង និង លោក ចំ​រ៉ុង បាន​ជួប​ឧបសគ្គ និង​ការរារាំង ពី​ឪពុក​កម្រិត​ណាក៏ដោយ ក៏​មិន​អាចធ្វើ​ឲ្យ​ស្នេហា ពួកគេ​បែកបាក់​គ្នា​បានដែរ​។​នាពេល​កន្លងមក​ឪពុក ភិន សុ​ដា​លី​ស តែងតែ​លើកយក​មក​និយាយថា លោក ប៉ែន ចំ​រ៉ុង ជា​មនុស្ស​មិនល្អ មើល​ឃើញតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិនចេះ​ជួប​គ្រួសារ​ខ្ញុំ ជាដើម​នោះ ត្រូវបាន​កញ្ញា ភិន សុ​ដា​លី​ស លើកឡើងថា វា​មិនមែនជា​រឿង​ពិត​ទេ បង ចំ​រ៉ុង មិនមែនជា​មនុស្ស​បែប​នោះឡើយ ចំ​រ៉ុង​មិនដែល​ធ្វើ​អ្វីមួយ ប៉ះពាល់​ដល់​គ្រួសារ​ខ្ញុំ ឬ​បោក​លុយ​គ្រួសារ​ខ្ញុំ អស់​រាប់ម៉ឺន​ឡើយ នាង​អត់​ដែល​ឃើញ​ទេ​។​

​កញ្ញា ភិន សុ​ដា​លី​ស បាន​និយាយថា “​ចំណែក​រឿង​ដែល​ប៉ា​គាត់ លើកឡើងថា បង​ចំ​រ៉ុង ជា​ព្រាននារី ក្នុង​ពិភព​សិល្បៈ​នោះ ខ្ញុំ​ទទួលស្គាល់ថា វា​អាចមាន​ខ្លះ​មែន តែ​នៅពេលដែល​គាត់ បាន​ស្គាល់ និង​ស្រលាញ់​ខ្ញុំ​គ្រប់យ៉ាង គាត់​បាន​បញ្ឈប់​ទាំងអស់ គាត់​ឈប់​រាយមន្ត​ស្នេហា​ដាក់​អ្នកផ្សេង ចង់​និយាយថា ពេល​ជួប​ខ្ញុំ​អ្វីៗ​ត្រូវ​ផ្លាស់ប្ដូ​ឬ​ទាំងអស់ ព្រោះថា​ខ្ញុំ​ជា​មនុស្ស​ស្នេហា​ពិត ដែល​គាត់​ចង់​សាង​គ្រួសារ​ជាមួយ ដូច្នេះ​គ្មាន​ហេតុផល​អ្វី ដែល​គាត់​ត្រូវធ្វើ​រឿង​បែប​នោះ​ទៀត​ទេ​”​។​

​ដា​លី​ស​បន្តថា “​នៅសល់​ពេល​ប្រហែល​១​សប្តាហ៍​ទៀត ពួក​ខ្ញុំ​ទាំងពីរ​នាក់​នឹង ទទួលបាន​អេ​តា​ស៊ីវិល ហើយ​បន្ទាប់មក​ខ្ញុំ​និង​គាត់ ប្រហែលជា​អាច​នឹង​រស់នៅ​ផ្ទះ​ជាមួយគ្នា ដាច់ដោយឡែក​ពី​ប៉ា ហើយ​ខ្ញុំ​ចង់​បញ្ជាក់ថា បើទោះជា​គ្មាន ការជួយជ្រោមជ្រែង ពី​គ្រួសារ​ខ្ញុំ​ក៏ដោយ ក៏​ខ្ញុំ​និង​បង ចំ​រ៉ុង អាច​រស់នៅ​ជាមួយគ្នា យ៉ាង​មាន​ក្តី​សុខ​ដែរ​”​។​នេះ​គឺជា​ការអះអាង​ប​ព្ជាាក់រ​បស់ ភិន សុ​ដា​លី​ស នៅក្នុង​ពិធី​បើកសម្ពោធ​បញ្ចាំង​ជាផ្លូវការ​នូវ​ភាពយន្ត​មួយ​មាន​ចំណងជើង​ថា «​វិញ្ញាណ​» នៅ​រោងភាពយន្ត Major Ceneplex ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល កាលពី​យប់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥៕
cfdxxx