មេស្រុក​អូរជ្រៅ​លោក សាន ស៊ានហូ ផ្ទុះ​កំហឹងរិះគន់​ចៅហ្វាយក្រុង​ប៉ោយ ប៉ែត​លោក ង៉ោ ម៉េង​ជ្រួ​ន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 September, 2015 ក+ ក-

​ប៉ោយប៉ែត​៖ កាលពី​រាត្រី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លងមកនេះ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់ អ្នក​សារ​ព័​ត៍​មាន រួមទាំង​មន្ត្រីរាជការ​ផងដែរ ប​ន្ចា​ប់​ពី​លោក សាន ស៊ានហូ អភិបាលស្រុក​អូរជ្រៅ​ផ្ទុះ​កំហឹង​តាមរយះ what’s up ជាមួយនិង​លោក ង៉ោ ម៉េង​ជ្រួ​ន ចៅហ្វាយក្រុង​ប៉ោយប៉ែត ដែលមាន​កូតា​មកពី​គណបក្សកាន់អំណាច​ដូចគ្នា​។

​ក្នុង​ខ្សែអាត់​សំឡេង​ខ្លាំងៗ ហាក់បីដូចជា​មានការ​ក្តៅក្រហាយ​យ៉ាងខ្លាំង​ណាស់ ចំពោះ​លោក​ចៅហ្វាយក្រុង​ប៉ោយប៉ែត​ឈ្មោះ ង៉ោ ម៉េង​ជ្រួ​ន ថា ជា​មនុស្ស​មាន​សារជាតិ​ខ្មៅ​ងងឹត និង​ពឹ​សពុល ហើយ​មាន​កលល្បិចពុក រលួយ​ច្រើន ព្រមទាំង​បក្ខពួកនិយម​ទៀតផង​។​

​លោក សាន ស៊ានហូ បាន​លើកឡើងថា សូម​ឲ្យ​អ្នក​សា​ព័​ត៍​មាន​ទាំងអស់​កុំ​ខ្លាច និង​អនុញ្ញាត​ឲ្យ​មានការ​ផ្សព្វផ្សាយ​ផងដែរ ដោយ​លោក​អះអាងថា ជាការ​រិះគន់​ដើម្បី​ស្ថាបនា កុំ​ឲ្យ​ចៅហ្វាយក្រុង​រូបនោះ ជិះសេះ​លែងដៃ​បន្តទៀត​។ លោក​បន្តថា ចៅហ្វាយក្រុង​ប៉ោយប៉ែត​រូបនេះ​បាន​ដក តំណែង​ចៅសង្កាត់​តាម​ទំនើងចិត្ត គឺ​ផ្លាស់ប្តូរ​អស់​ចៅសង្កាត់​ចំនួន​បីនាក់​រួចមកហើយ ហើយ​ការផ្លាស់ប្តូរ​បែបនេះ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ពុំដែល​ធ្លាប់មាន​ទេ​ពីមុនមក​។ លោក​ថា អាច​នឹង​ប៉ះពាល់​ដល់​សំឡេង ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ជាក់​ជាមិនខាន ដោយ​លោក​សំអាង ថា កាលពី​អាណត្តិ​ទី​១ (​បោះឆ្នោត​មេឃុំ និង​ចៅសង្កាត់​) គណៈបក្ស សម រង្ស៊ី ប្តូរ​មេឃុំ​តែ​ពីររូប​ប៉ុណ្ណោះ ចាញ់ឆ្នោត​យ៉ាង​ភ្លូត​ទឹក​ភ្លូ​កដី ចុះបើ​គណ បក្ស​ប្រជាជន​កម្ពុជា ឥឡូវ ប្តូរ​ចៅសង្កាត់​រហូតដល់​ទៅ​បីនាក់​ឯណោះ មិនដឹង​ជា​ចាញ់​យ៉ាងណា​ទៅ​ ?​។​

​ក្រៅពី​រិះគន់​រឿង​ដក​ចៅសង្កាត់ លោក សាន ស៊ានហូ បានលើកឡើង​អំពី​ភាពអវិជ្ជមាន ជាច្រើន​របស់លោក ង៉ោ ម៉េង​ជ្រូ​ន ដែល​ធ្វើជា​អភិបាល ក្រុង​ប៉ោយប៉ែត យូរហើយ ប៉ុន្តែ​គ្មាន​ឃើញ​អភិវឌ្ឍន៍​អ្វី​សោះ ក្រៅតែពី​ស៊ី​ញ៉េ​យកលុយ​ដាក់ចូល​ហោប៉ៅ បាន​ប្រាក់​វ៉ាល់​លាន​ដុល្លារ​អាមេរិក ហើយ​មិន​ព្រមធ្វើ​ផ្លូវ​អោយ​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ទេ តើ​ពេល​ស្លាប់ ទៅ យកលុយ​ទៅតាម​ដែរ​ឬអី ? ។​

​លោក សាន ស៊ានហូ បានលើកឡើង​ចំៗ​ដោយ​មិន​សំចៃមាត់​ទៀតថា លោក​ចៅហ្វាយក្រុង​ប៉ោយប៉ែត បាន​ឃុបឃិត​គ្នា លួច​ដី​រដ្ឋ​ចំនួន ៨​ហិកតា ដែល​លោក និង​សព​អតីត​អភិបាលខេត្ត​គឺ លោក ទ្រី ណា​រិន្ទ ខិត ខំ​រក​ទុកជា​យូរ​មកហើយ​នោះ ទំនងជា​ចៅហ្វាយក្រុង​លួច​លក់​អស់ហើយ​។ លោក​បន្តថា លោក​នឹង​រៀបចំ​ដាក់​ពាក់​បណ្តឹង ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ផងដែរ​ពាក់​ព័​ន្ឋ​នឹង​ករណី​ខាងលើនេះ​។

រឿង​ដែល​ធ្វើ​ឲ្យ​លោក​សាន ស៊ានហូ ក្តៅក្រហាយ​អត់ទ្រាំ​មិនបាន​នោះ គឺ​លោ​កថា ហៅ​ហ្វា​យ​ក្រុង​បាន​ជឿ​លើ​ទីប្រឹក្សា​ដ៏​ពឹ​សពុល​ឲ្យ​បក្ខពួក​វាយ កម្ទេច​ស្លាក​ឈ្មោះ​ដែលជា​អំណោយ​ដ៏​សប្បុរស​របស់លោក​ផ្ទាល់ ដែល​ខិតខំ​កសាង​សាលាសង្កាត់ ប៉ោយប៉ែត នាពេល​កន្លងមក ធ្វើឱ្យ​ម្ចាស់ ជំនួយ កើតការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំង ព្រោះ​គ្រាន់តែ​ស្លាក​ឈ្មោះ ក៏​ត្រូវគេ​កម្ទេចចោល​ដែរ​។​

​គួររំលឹកថា លោក សាន ស៊ានហូ ជា​អតីត​ចៅ​ស​ង្តា​ត់​ប៉ោយប៉ែត កាលពី​អាណត្តិ​ទី​២ (​ក្រុមប្រឹក្សាឃុំ​សង្កាត់​) បច្ចុប្បន្ន ជា​អភិបាលស្រុក​អូរជ្រៅ ក្នុងការ​គ្រប់គ្រង​ដ៍​ឈ្លាស​វ៉ៃ ស្មោះត្រង់​ឥត​ងាក​រ៉េ ពី​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​ឲ្យ​ដៃគូ​ប្រឆាំង​របស់លោក គឺ​បក្សប្រឆាំង​បាន ចាញ់ឆ្នោត​សឹងរ​កមួយ​កៅអី​មិនបាន​ក្នុង​សង្កាត់​ប៉ោយប៉ែត​កាលពី​ជំនាន់​លោក​កាន់តំណែង​ជា​ចៅសង្កាត់​។​

លោក សាន ស៊ានហូ បានទទួល​ការគាំទ្រ​យ៉ាង​ផុសផុល​ពី​សំណាក់​ក្រុម អាជីវករ និង​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​ពីព្រោះ​លោក​ជា​អ្នក​កសាង និង​បានធ្វើ​កិច្ចការ​សង្គម​យ៉ាងច្រើន​។

លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត មិនអាច​សុំ​ការបំភ្លឺ​បានទេ​កាលពី​ម្សិល​ម៉ិ​ញ​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណាក្តី ក៏​សារ​ព័​ត៍​មាន មេគង្គ​ប៉ុស្តិ៍ រង់ចាំ​ផ្សាយ​ជូន​នូវ​ប្រតិកម្ម​ពី​សំណាក់​ភាគី​ម្ខាង​ទៀត​ដោយ​ក្តី​សោមនស្ស​៕​ដោយ​:​ប៊ុន ថេន

Untitled-2