បុគ្គលិក​ក្រុមហ៊ុន​ពិនិត្យ​គុណភាព​ទំនិ ញ​នាំចេញ​តវ៉ា​ឲ្យ​បញ្ឈប់​​ឈ្មោះ ​ពេ​ជ្យ ប៊ុនធឿន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

ភ្នំពេញ​៖ បុគ្គលិក​ប្រមាណ​ជា​១០០​នាក់​របស់​ក្រុមហ៊ុន គូ​វ៉ា​ហា​រ៉ា (Kuvahara ) ដែលជា​ក្រុមហ៊ុន​ពិនិត្យ​គុណភាព​ទំនិញ​នាំ​ចេញទៅ​ក្រៅប្រទេស នៅ​ព្រឺ​ក​ថ្ងៃទី​២៥​កញ្ញា​នេះ បានធ្វើ​កូដកម្ម មិន​ចូលធ្វើការ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បុគ្គលិក​ម្នាក់ឈ្មោះ ពេ​ជ្យ ប៊ុនធឿន​។​

​បុគ្គលិក​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​បាន​អះអាងថា បុគ្គល​ឈ្មោះ ពេ​ជ្យ ប៊ុនធឿន តែង​ប្រើ​អំណាច​តួនាទី​របស់ខ្លួន​ហួស​ព្រំដែន និង​គាបសង្កត់​ពួកខ្លួន និង​ទៅលើ​បុគ្គលិក​ផ្សេងទៀត​រហូត​ធ្វើ​ឲ្យ​ពួកខ្លួន​ទ្រាំលែងបាន ទើប​ដាក់ចិត្ត​ផ្ទុះ​ការតវ៉ា​បែបនេះ​។

គួរ​ជម្រាប​ថា ការតវ៉ា​នេះ​ពួកគេ​បាន​ប្រមូលផ្តុំ​នៅត្រង់ចំណុច​មុខ​សណ្ឋា គារ កាំបូឌីយ៉ាណា ផ្លូវ​ព្រះស៊ីសុវត្ថិ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕​ដោយ​៖គឹម បញ្ញា

gtfgrgg

redreee