រថយន្ត​ដឹក​អ្នកដំណើរក្រុុមហ៊ុន រឹទ្ធ​មុន្នី ក្រឡាប់​ធ្លាក់​ស្រែ របួស​៧​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 September, 2015 ក+ ក-

​កំពង់ឆ្នាំង​៖​រថយន្ត​របស់​ក្រុមហ៊ុន​រិទ្ធី មុន្នី បាន​វេរ​ចង្កូត​ក្រឡាប់​ធ្លាក់ចូល​ទៅក្នុង​ស្រែ​បណ្តាលអោយ​អ្នកដំនើរ​នៅលើ​រថយន្ត​ប្រមាណ​៧​នាក់ រងរបួស​ធ្ងន់ និង​ស្រាល កាលពី​ម៉ោង​១៥:៣០​នាទី​យប់​ជិត​ភ្លឺ ឈានចូល​ថ្ងៃទី​២៤ ខែកញ្ញា តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។​

មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរ រិ​ទ្ធ​មុន្នី ពាក់​ស្លាក​លេខ​ភ្នំពេញ 3A–០២២៦ ផ្ទុក​អ្នកដំណើរ​ជាង​៣០​នាក់​ធ្វើដំណើរ​ពី​ខេត្តបន្ទាយមានជ័យ​មក​រាជធានី​ភ្នំពេញ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយសារ​អ្នកបើកបរ​ងងុយដេក ហើយ​ងោក​មួយភាំង​ធ្វើ​រថយន្ត​វេរ​ចង្កូត​ធ្លាក់​ពី​ផ្លូវជាតិ​ចូលទៅក្នុង​ស្រែ​ក្រឡាប់​បះជើង​តែម្ដង​។​

​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ បណ្តាលអោយ​មនុស្ស​ស្រី​ប្រុស ដែល​ជិះ​នៅលើ​រថយន្ត ចំនួន ៧​នាក់​រងរបួស ក្នុងនោះ​មាន​ស្រី​២​នាក់ ត្រូវ​រថយន្ត​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​បរិបូរណ៍ ភ្លាមៗ​។

ចំពោះ​អ្នកបើកបរ​រថយន្ត និង​ព្រូ​រថយន្ត បាន​ចុះ​ពី​រថយន្ត គេចខ្លួនបាត់​ក្រោយពី​កើតហេតុ ដោយ​ទុក​អ្នកដំណើរ និង​រថយន្ត​ចោល​នៅនឹងកន្លែង​កើតហេតុ រហូតដល់​ភ្លឺ ទើប​មាន​រថយន្ត​១​គ្រឿង​ផ្សេងទៀត​មក​សាង​អ្នកដំណើរ​ទាំងនោះ​បន្ត​មក​ភ្នំពេញ​៕​ដោយ​៖​បញ្ញា​

sazsaa

fdccc