ជាតិខ្លាញ់ប្រភេទ Omega-3 ដែលមាននៅក្នុងត្រីមានតួនាទីដែលមិនគួរអោយជឿជាច្រើននៅក្នុងចរន្តឈាមមនុស្សដែលធ្វើអោយងាយនឹងកើតជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។ ទោះបីជាអ្នកកើតជំងឺដាច់សរសៃឈាមខួរក្បាលហើយក៏ដោយ ការខូចខាតរបស់វានឹងមានសភាពតិចតួចប៉ុណ្ណោះ ប្រសិនបើអ្នកមានកំរិតខ្លាញ់ត្រីច្រើននៅក្នុងចរន្តឈាម។
យោងតាមការស្រាវជ្រាវរបស់ជនជាតិហុល្លង់បានរកឃើញថា មនុស្សប្រុសក្នុងអាយុរវាង៦០ ទៅ៦៩ឆ្នាំដែលទទួលទានត្រីយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ គឺគ្រាន់តែអាចមានឱកាសកើតជំងឺដាច់សរសៃឈាមខួរក្បាលតែពាក់កណ្តាលប៉ុណ្ណោះក្នុងអំឡុងពេល១៥ឆ្នាំខាងមុខ នេះបើប្រៀបធៀបនឹងអ្នកអ្នកមិនទទួលទានត្រីសោះ។ លើសពីនេះទៅទៀត ការសិក្សាជាច្រើនប្រភេទក្នុងប្រទេសជប៉ុនបានបង្ហាញថា អ្នកដែលនិយមចូលចិត្តបរិភោគត្រីច្រើន គឺមិនសូវស្លាប់ទេទោះបីជាពួកគេមានជំងឺដាច់សរសៃឈាមខួរក្បាលក៏ដោយ។
អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា សំរាប់អ្នកភូមិដែលរស់នៅដោយរបបនេសាទត្រី ហើយពួកគេបានទទួលទានត្រីប្រមាណ ២៥០ក្រាមជារៀងរាល់ថ្ងៃ អាចនឹងកើតជំងឺដាច់សរសៃឈាមខួរក្បាល តែ ២៥ ទៅ ៣០ភាគរយតែប៉ុណ្ណោះ គឺវាតិចជាងកសិករដែលទទួលទានត្រីតែ ៨៥ក្រាមក្នុងមួយថ្ងៃ។
វាក៏ត្រូវបានដាក់បង្ហាញអោយឃើញដែរថា អច្ឆរិយនៃខ្លាញ់ Omega-3 ក្នុងសត្វត្រី អាចកែប្រែចរន្ត ឈាមកុំអោយងាយនឹងមានកំនក និងស្ទះសរសៃឈាមក្នុងខួរក្បាលបាន ។ ការសំគាល់ខ្លះទៀតដែលត្រូវបានសិក្សាដោយ William Lands, Ph.D., នៅសាកលវិទ្យាល័យ Illinois ក្នុងរដ្ឋ Chicago បានបង្ហាញថា ការខូចខាតដែលបណ្តាលមកពីការដាច់សរសៃឈាមក្នុងខួរក្បាលរបស់សត្វ ត្រូវបានគិតថាមានចំនួនតិចតួចទេ ប្រសិនបើកាលពីមុន វាត្រូវបានគេអោយចំនីជាខ្លាញ់ត្រីជាអាហារ ។ ប្រសិនបើអ្នកស្ថិតក្នុងអាយុដែលភ័យខ្លាចលើការរួមតូចនៃសរសៃឈាម ដោយសារតែមានវត្តមានកំនកឈាម ។ នៅពេលដែលអ្នកបរិភោគខ្លាញ់ត្រី ជាតិខ្លាញ់ត្រីនេះនឹងជួយទៅសាងសង់ឡើងវិញនូវរចនាសម្ព័ន្ធភា្នស របស់កោសិការ ។ កោសិកាទាំងនោះនឹងមិនស្ពឹកស្រពន់ក្នុងការធ្វើការទេ ជាពិសេសនៅពេលដែលអ្នកទទួលទានខ្លាញ់ត្រីគ្រប់គ្រាន់ និងទឹកគ្រប់គ្រាន់។ នេះមានន័យថា កោសិកាគ្រាប់ឈាមដែលខូចទ្រង់ទ្រាយ និងល្អជាងមុនតាមរយៈរឹតបន្តឹងសរសៃឈាម ដើម្បីទទួលបាននូវការផ្គត់ផ្គងអុកស៊ីសែនទៅក្នុងកោសិកាខួរក្បាល និងបេះដូង ។ ភាពបត់បែនដូច្នោះអាចជួយសង្គ្រោះជីវិតបានជាពិសេសគឺភាពចាស់ជរាទៅតាមអាយុរបស់សរសៃឈាមអាក់ទែនិងការរួមតូចរបស់វា៕