ភ្នំពេញ៖ ស្ត្រីមានប្តីម្នាក់បានលួចទៅរួមរ័កជាមួយអតីតសង្សាររបស់នាង ហើយបានបង្ហោះរូបថតជាច្រើនសន្លឹកពីសកម្មភាពសំពះបាតជើងសុំទោសប្តី និងវីដេអូឃ្លីប ហើយត្រូវបានអ្នកប្រើបណ្តាញសង្គម Faebook ចែកចាយតៗគ្នា។
យោងតាមគណនី Facebook ឈ្មោះ Leak KoKa បានសរសេរពាក្យសុំទោសថា «សុំទោសព្រោះយប់មិញខ្ញុំបានលួចទៅដេកជាមួយ វីរះ ដែលជាអតីតសង្សារ»។ ប៉ុន្តែគេមិនដឹងថាតើរឿងនេះជាការពិត ឬក៏ប្រឌិតចង់ឲ្យល្បីឈ្មោះឬយ៉ាងណានោះទេ។
Facebook ឈ្មោះ Leak KoKa ក៏បានសរសេរដែរថា «នេះជាលទ្ធផលផិតក្បត់របស់ខ្ញុំចំពោះគាត់ សូមមិត្តៗកុំយកគំរូតាមអី» និង «សំពះបាតជើងសុំទោសប្តីសុំខមាទោសព្រោះយប់មិញលួចទៅដេកជាមួយវីរះ » និងមានពាក្យរិះគន់ ជាច្រើន ផងដែរចំពោះទង្វើ ស្ទើរតែមិនគួរឲ្យជឿមួយនេះ។
ក្រោយពីបង្ហោះរូបទាំងនោះប៉ុន្មានម៉ោងរួចមក ក្នុង ហ្វេសប៊ុក Leak KoKa ស្រាប់តែលែងឃើញមាន ដោយបានលុបរូបភាពសកម្មភាពសំពះបាតជើងប្តីចោលទាំងអស់តែម្តង។
ករណីដែលលើកយករឿងនេះមកផ្សាយមិនមែនចង់ស្តីបន្ទោស ឬបង្អាប់ បង្ខូចកិត្តិយស ស្ត្រីខ្មែរនោះទេ គ្រាន់តែបង្ហាញឲ្យប្រីយមិត្តបានដឹងពីព័ត៌មាននេះ ហើយយកទៅពិចារណាវាយតម្លៃតាមការយល់ឃើញរៀងៗខ្លួន៕