ខេត្តក្រចេះ៖ អ្នករត់តាក់ស៊ីប្រភេទរថយន្ត១២កៅអី ម៉ាកសាំយ៉ុង ម្នាក់ត្រូវបានសមត្ថកិច្ចដេញតាមចាប់យោងតាមបណ្តឹងរបស់ស្ត្រីជនជាតិអង់គ្លេសម្នាក់ដែលប្តឹងចោទពីបទចាប់រំលោភសេពសន្ធវៈនៅចំណុចស្ពានព្រែកតាខៀវ ក្នុងស្រុកចិត្របុរី ។
ប្រភពព័ត៌មានពីស្រុកស្នួលបានឲ្យដឹងថា បុរសអ្នកបើកបររថយន្តតាក់ស៊ីម្នាក់ ត្រួវសមត្ថកិច្ចស្រុកឆ្លូងឃាត់ខ្លួន បន្ចាប់ពីធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើនារីបរទេសម្នាក់ មិន បានសម្រេច នៅម៉ោង១៥:៣០នាទីល្ងាច ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចស្ពានព្រែកតាខៀវ ភូមិបុសលាវ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
អធិការនគរបាលស្រុកឆ្លូងបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ នឹម ប៊ុនថាន អាយុ២៥ឆ្នាំ ជាអ្នករត់តាក់ស៊ីម៉ាកសាំយ៉ុង១ គ្រឿងពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ 2T-4026 មានទីលំនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយធ្វើសកម្មភាពចាប់រំលោភទៅលើនារីបរទេសម្នាក់ឈ្មោះ ស៊ីយូប៉ែន អូមូលី អាយុ២៤ឆ្នាំ ជនជាតិអង់គ្លេស និងជាអ្នកទេសចរណ៍។
តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃកើតហេតុ សង្ស័យបានបើករថយន្តដឹកភ្ញៀវមកពីក្រុងសួង ខេត្តត្បូងឃ្មុំ មកទម្លាក់ចុះនៅស្រុកឆ្លូង ខេត្តក្រចេះ។ ក្រោយពីភ្ញៀវចុះអស់ នៅសល់តែនារីបរទេសម្នាក់នេះ បានបន្តដំណើរដល់ទីរួមខេត្តក្រចេះ។លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តតាក់ស៊ី បានបើករថយន្ដចូលតាមផ្លូវលំមាត់ទន្លេដល់កន្លែងស្ងាត់ក៏ឈប់រថយន្ដរួចចាប់ទាញដៃស្ត្រីរងគ្រោះចុះលើរថយន្ដធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈ តែមិនបានសំរេច ព្រោះមានអ្នកភូមិឃើញនិងចូលជួយទាន់។
ក្រោយពីមកដល់ផ្ទះសំណាក់មួយកន្លែងនៅទីរួមខេត្តក្រចេះនារីបរទេសរូបនោះ បានប្រាប់រឿងនេះ ទៅអ្នកបកប្រែ ហើយក៏មានការប្តឹងមកសមត្ថកិច្ច ទើបឈានដល់ការស្ទាក់ដេញចាប់ខ្លួនបានជនសង្ស័យ។
ក្រោយពីមានការឃាត់ខ្លួនជននេះ សមត្ថកិច្ចបាននាំខ្លួនមកសាកសួរនៅអធិការនគរបាលស្រុកឆ្លូង រួចនិងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តដើម្បីចាត់ការតាមនីតិវិធី ៕ដោយ៖រដ្ឋា