គណៈប្រតិភូ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​និវត្ត​មកដល់​កម្ពុជា​វិញ​នា​រសៀល​ថ្ងៃនេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 September, 2015 ក+ ក-

ភ្នំពេញ​: គណៈ ប្រតិភូ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់​ជា​ផ្លូវការ​ក្នុង​កិច្ច​ចូលរួម​ប្រជុំ​កំពូល​របស់​អង្គការសហប្រជាជាតិ​នៅ​សហរដ្ឋអាមេរិក ហើយ​កំពុងធ្វើដំណើរ​និវត្ត​មកដល់​កម្ពុជា​វិញ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​។​

​តាម​សេចក្តីប្រកាស​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង New York, USA បានបញ្ចប់​ប្រកបដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់ ដែល​មេដឹកនាំ​ពិភពលោក បាន​ប្តេជ្ញា​បន្ត​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ព្រមទាំង​បាន​សន្យា​ក្នុងការ​គាំទ្រ និង​លើកតម្កើង​សិទ្ធិ​ស្ត្រី និង​ផ្តល់​ឧិ​កាស​ដល់​ស្ត្រី​ចូលរួម​ក្នុង​កិច្ចការ​សង្គម​កាន់តែច្រើន​ឡើង​ថែមទៀត​។

​ហ្វេ​ស​ប៊ុ​ក​ដដែល លើកឡើងថា នៅថ្ងៃនេះ ( ថ្ងៃទី​២៨​កញ្ញា ) លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​ជាន់ខ្ពស់ កំពុងធ្វើដំណើរ​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ ដោយមាន​ការអញ្ជើញ​ជូន​ដំណើរ​ដោយ​លោក ទុយ រី ឯកអគ្គរាជទូត តំណាង​អចិ​ន្រៃ្ត​យ៍​ប្រចាំ​(UN) ព្រមទាំង​អស់លោក លោកស្រី​ឥស្សរៈជន​ការទូត​របស់​កម្ពុជា ជាច្រើនរូប​ទៀតផង​។

លោកនាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ នឹង​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​អង្គា​រ៍ ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥ នាពេល​រសៀល ( ម៉ោង​នៅ​ប្រទេស​កម្ពុជា )​។​

សូម​រម្លឹកថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​មួយក្រុម ចាក​ចេញពី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​២៣​កញ្ញា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ នៅ បុរី​ញូវយ៉ក សហរដ្ឋអាមេរិក​។ ក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​នាពេលនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន បាន​ឡើង​ថ្លែង​សុន្ទរកថា​សំខាន់ៗ​ចំនួន​ពីរ ក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ រវាង​មេដឹកនាំ​ពិភពលោក ដើម្បី​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​សហ​វត្ស​រ៍ និង​ដាក់ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចិ​រ​ភាព ឆ្នាំ​២០៣០ ព្រមទាំង​កិច្ចប្រជុំ​កំពូល “​ប្រមុខ​ដឹកនាំ​ពិភពលោក ស្តីពី សមភាព​យេនឌ័រ (Gender) និង​ការលើកកម្ពស់​ស្ត្រី ការប្តេជ្ញាចិត្ត​ឆ្ពោះ ទៅរក​វិធានការ​” ៕

fgtfgg

tvyfyy