ជំនួប​ជាថ្មី​រវាង​បក្ស​កាន់អំណាច និង​បក្សប្រឆាំង​របស់​កម្ពុជា​នៅតែ​មិន​ទា​ន់ឯក​ភាព​គ្នា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 October, 2015 ក+ ក-

ភ្នំពេញ​: តាម​ការគ្រោងទុក គណបក្ស​ដែលមាន​អាស​នៈក្នុង​សភា​កម្ពុជា​ទាំងពីរ​បាន​ជួបពិភាក្សា​ពី​កិច្ច​ការ​ដែល​នៅ​សេសសល់​អស់​រយៈពេល​ជិត​២​ម៉ោង​នៅ​ល្ងាច​ថ្ងៃនេះ ប៉ុន្តែ​លទ្ធផល​នៅតែ​មិនទាន់​ត្រូវរ៉ូវ​គ្នា​ទាំងស្រុង​នៅឡើយ​។​

​សូមជម្រាបថា ក្នុង​កិច្ចប្រជុំ​ជិត ២ ម៉ោង ចាប់ពី​ម៉ោង ៥ ដល់​ម៉ោង​ជិត ៧ យប់​ថ្ងៃទី​១​តុលា​នេះ គឺ​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​សម្តេច​សខេង និង​លោក​សមរង្ស៊ី មិនទាន់បាន​ឯកភាពគ្នា​ទាំងស្រុង​នៅឡើយ​ទេ លើ​ការ​វិសោធនកម្ម​កែប្រែ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ការកែប្រែ​ច្បាប់បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ ថ្នាក់ដឹកនាំ​ទាំងពីរ​គណបក្ស បាន​សន្យាថា នឹង​បន្ត​ជួបគ្នា​នៅ​សប្តាហ៍​ក្រោយ​ទៀត​។​

​ពេល​ចប់​កិច្ចប្រជុំ លោក ប៉ែន​បញ្ញា តំណាង​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក អេង​ឆៃអ៊ាង តំណាង​ខាង​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សន្និសីទកាសែត​រួមគ្នា​នៃ​កិច្ចប្រជុំ នៅ​ព្រលប់​ថ្ងៃទី​១​តុលា​នេះ នៅ​រដ្ឋសភា​។ កិច្ចប្រជុំ​ដោយ​បិទទ្វារ​នោះ បាន​ពិភាក្សា​លើ​ចំណុច​សេសសល់​នៃ​ការកែប្រែ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ ដ្ឋ​សភា​។

​កិច្ចប្រជុំ​នោះ ត្រូវបាន​អ្នកនាំពាក្យ​អះអាងថា មិន​តឹងតែង​នោះទេ តែ​ក៏​មិនមាន​ការសម្រេច​អ្វី​ជា​ដុំកំភួន​លើ​ការកែប្រែ​ច្បាប់​ទាំងពីរ​នោះ​នៅឡើយ​៕ដោយ៖រដ្ឋា

bhgvbbb