បុរស​បរទេស​ម្នាក់ធ្លាក់​ពីលើ​សណ្ឋាគារ​ សុខា ជ្រោយចង្វាស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 October, 2015 ក+ ក-

​ភ្នំពេញ​៖ បុរស​ជនជាតិ​បរទេស​មិន​ស្គាល់​អត្ដ​សញ្ញាណ​ម្នាក់ បាន​ធ្លាក់​ពីលើ​សណ្ឋាគារ​សុខា​ជាន់​ទី​២០ មាន​ទីតាំងនៅ​ត្រើយ​ខាងកើត​ស្ពាន​ជ្រោយចង្វា សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ស្លាប់​នៅវេលា​ម៉ោង​១:០០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០១៥​នេះ ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​។​

​សេចក្តីរាយការណ៍​បឋម​បានអោយ​ដឺ​ង​ថា បុរស​ជនជាតិ​បរទេស​ខាងលើ​បាន​ចូលមក​ជួល​បន្ទប់​លេខ​៧២៨ ស្នាក់នៅ​សណ្ឋាគារ​សុខា​កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៥ ហើយ​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បាន​ដើរ​លំហែកាយ​លេង​នៅ​ជាន់​ទី​២០ ក៍​ស្រាប់តែ​នៅវេលា​កើតហេតុ​គេ​ឃើញ​បុរស​នោះ​ធ្លាក់​ស្លាប់​នៅ​ជ្រុង​ខាងជើង នៃ​សណ្ឋាគារ​សុខា ដោយ​មិនទាន់​ដឹង​ពី​មូលហេតុ​តែម្តង​។​

​ប្រភពព័ត៌មាន​មួយ​ផ្សេងទៀត​ដែល​គេ​និយាយ​តៗ​គ្នា​ក្រោយពេល​កើតហេតុ​ភ្លាមៗ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​មាន​មនុស្ស​ចំនួន​៣​នាក់​នៅលើ​អាគារ​ត្រង់ចំណុច​កើតហេតុ​ក្នុងនោះ​មាន​ប្រុស​២​ស្រី​១ ប៉ុន្តែ​គ្មាន​អ្នកណា​ចាប់អារម្មណ៍​ឡើយ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ករណី​ធ្លាក់​ពីលើ​អាគារ​នៃ​សណ្ឋាគារ​នោះ​ស្លាប់​តែម្តង​។​

ករណីនេះ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ជ្រោយចង្វា មិនអាច​បញ្ជាក់​ពី​មូលហេតុ​ពិតប្រាកដ​បាន​នៅឡើយ​ទេ ព្រោះ​កំពុង​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​៕​ដោ​យះ​រដ្ឋា​

drfddd