តារាសិចស៊ី សេង សូណា សំងំរក្សា គភ៌ក្រោយពេលចាក់ បញ្ចូលមេជីវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 October, 2015 ក+ ក-

​ភ្នំពេញ : ការបាត់​មុខ​ពី​រង្វង់​សិល្បៈ​របស់​តារា​សម្ដែង​សម្ញែង​ដើមទ្រូង សេង សូ​ណា ត្រូវបាន​គេ​គិតថា ទំនងជា​នាង​លួច​សំងំ​អនុវត្តន៍​កុងត្រា​ថត​រឿង​សិច​ឲ្យ​ផលិតកម្ម​បរទេសមួយ​នៅឯ​ក្រៅប្រទេស ប៉ុន្តែ​នាង​បដិសេធថា ជាការ​សំងំ​រក្សាគភ៌​ក្រោយពេល​នាង​បាន​បញ្ចូល​មេជី​វិត​នៅ​ប្រទេស​ថៃ​។​

​ការសន្និដ្ឋាន​មិន​ប្រាកដប្រជា​បែបនេះ ដោយសារ​នាពេល​កន្លងមក​នាង​ធ្លាប់​ប្រកាសថា នាង​ចង់​ថត​រឿង​សិច​ឲ្យ​មហាជន​បានឃើញ ក្នុងពេលដែល​នាង​កំពុង​រង​ការវាយប្រហារ​យ៉ាងខ្លាំង​ពី​ទស្សនិកជន ជុំវិញ​ការ​ស្លៀកពាក់​យ៉ាង​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​ស្ទើរតែ​ចេញ​ចុង​សុដន់​នោះ​។​

​តារា សេង សូ​ណា ក្រោយពេល​ទទួលដំណឹង​នេះ​ភ្លាម បាន​បដិសេធថា នាង​មិនបាន​ទៅ​ថត​រឿង​សិច​នោះទេ ទោះបីជា​កន្លងមក​នាង​ធ្លាប់​បានទទួល​ពិភាក្សា​កុងត្រា​ជាមួយ​ផលិតកម្ម​បរទេសមួយ​មែន ប៉ុន្ដែ​មិនមែន​ដើម្បី​ថត​រឿង​សិច​ឡើយ​។ នាង​មិនបាន​ប្រ​ព្រឹ​ត្ដ​ដូច​អ្វីដែល​គេ​បានលើកឡើង​ទេ ថ្វីត្បិតតែ​នាង​ជា​តារា​សម្ដែង​ដែល​និយម​ថត​បែប​សិច​ស៊ី​ក៏ដោយ តែ​នាង​ក៏​នៅមាន​ភាព​អៀនខ្មាស​ក្នុងនាម​ជា​ស្ដ្រី​ខ្មែរ​ដែរ ដូច្នេះ​នាង​មិនអាច​ទៅរួច​ទេ​។​

​នាង សេង សូ​ណា បន្ដថា ប្រសិនបើ​សម្រេច​ថត​រឿង​សិច​មែន​នោះ ក៏​នាង​មិន​ប្រកែក​ដែរ ហើយ​ហ៊ាន​ប្រឈមមុខ​ជាមួយ​មហាជន ព្រោះ « ខ្ញុំ​ហ៊ាន​ធ្វើ​គឺ​ខ្ញុំ​ហ៊ាន​ទទួលខុសត្រូវ​»​។ នាង​បញ្ជាក់ថា «​ការបាត់​ខ្លួន​របស់​នាង​ខ្ញុំ​មួយ​រយះ​កន្លងមកនេះ ដោយសារតែ​ខ្ញុំ​នៅ​សំងំ​ថែរក្សា​គភ៌​ក្នុង​ផ្ទៃ​ដែល​ខ្ញុំ​បាន​ទៅ​ចាក់​មេជី​វិត​នៅ​ប្រទេស​ថៃ​។​

​ទោះបីជា​នាង បាន​អះអាង​បែបនេះ​ក្តី ក៏​ទស្សនិកជន​នៅតែ​គិត​ដោយ​មន្ទិល​សង្ស័យថា ប្រហែលជា​នាង​មានគភ៌​ជាមួយនឹង​បុរស​ដ៏​សង្ហា​ណា​ម្នាក់​ដែលមាន​ភ័ព្វសំណាង​បាន​រូបនាង​ជា​គូស្នេហ៍ ព្រោះ​រហូតមក​ដល់ពេលនេះ គេ​មិនទាន់​ឃើញ​មាន​នារី​ខ្មែរ​ណា​ម្នាក់​ក្លាហាន​ប្រើ​វិធី​ដូច​ការលើកឡើង​របស់​នាង សេង សូ​ណា ដើម្បី​មានគភ៌​នោះឡើយ​។​

​គេ​នៅ​ចាំបាន​ថា កន្លងមក តារាចម្រៀង និង​សម្តែង​ដ៏​ប្រជាប្រិយ​ម្នាក់​គឺ​អ្នកនាង ខាត់ សុ​ឃីម  ក៏​ធ្លាប់​លើកឡើង​ជា​សា​រណៈពី​ការចាក់​បញ្ចូល​មេជី​វិត​ដើម្បី​មានគភ៌​ដែរ ដោយសារ​ខ​ណះ​នោះគេ​ឃើញ​អ្នកនាង ខាត់ សុ​ឃីម មានគភ៌​ហើយ​មិន​បង្ហាញ​អត្តសញ្ញាណ​ស្វាមី លុះ​ក្រោយមក​ទើប​គេ​ដឹងថា ឪពុក​របស់​កូន​អ្នកនាង ខាត់ សុ​ឃីម គឺ​លោក ចា រិទ្ធី ៕​ដោ​យ៖ រដ្ឋា​

hbvbb
vgfvcc