នាយករដ្ឋមន្ត្រី ហ៊ុន សែន រំលឹកប្រវត្តិ នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2015 ក+ ក-

ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន នៅ​រសៀល​ថ្ងៃទី​១៩​តុលា​នេះ បានចេញ​នូវ​ឯកសារ ៧ ទំព័រ ជា​ភាសា​ខ្មែរ អមដោយ​រូបថត និង​ឯកសារ​កិច្ចព្រមព្រៀង​មួយចំនួនទៀត នៅមុន​ពេល​ខួប​លើក​ទី​២៤ ថ្ងៃ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុង​ប៉ារីស ថ្ងៃ​២៣​តុលា នៅ​ឆ្នាំ​២០១៥ ឈាន​មកដល់ ។

​ឯកសារ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា “​ការពន្យល់​បកស្រាយ​អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន និង អតីត​ព្រះមហាវីរៈក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ក្នុងការ​ស្វែងរក​ដំណោះស្រាយ សន្តិភាព និង​ការបញ្ចប់​សង្គ្រាម​ទាំងស្រុង នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​១៩៨៧ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ចងចាំ​ជានិច្ច​នូវ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ព្រះ​បរម​រតន​កោដិ និង​ប្រមុខ​ដឹកនាំ​កម្ពុជា​”​។​

​នា​ព្រឹក​ថ្ងៃទី​១៩ ខែតុលា នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់ ការសិក្សា​របស់​សាកលវិទ្យាល័យ វេ​ស្ទើ​ន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លើយតប​ទៅ​ក្រុមប្រឆាំង​ថា ចាប់ពីពេលនេះ​តទៅ​លោក​នឹង​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ទប់ទល់​នឹង​អ្នក​ដែល​វាយប្រហារ​លោក​កន្ល​ង​មក​។ លោក​បន្តថា លោក​នឹង​ប្រើប្រាស់​ប្រព័ន្ធ​សង្គម​មួយ​នេះ​ក្នុងការ​តតាំង​ជាមួយ​អ្នក​រិះគន់​រូបលោក ៖ “​ឥឡូវ លេង​ហ្វេ​ស​ប៊ុ​ក​ម្តង គ្រាន់តែ​ថា​គេ​វា​ខ្ជិល​តើ​។ អ្នកឯង​ចិញ្ច្រាំ​ខ្ញុំ​តាម​ហ្វេ​ស​ប៊ុ​ក ខ្ញុំ​ក៏​ចិញ្ច្រាំ​អ្នកឯង​តាម​ហ្វេ​ស​ប៊ុ​ក​ដែរ​។ ខ្ញុំ​ក៏​រក​វិធី​ពន្យល់​មនុស្ស​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដែរ ” ។​

​គួរ​បញ្ជាក់ថា កន្លងទៅ លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រូវគេ​មើលឃើញថា បាន​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក្នុងការ​បង្ហោះ​សារ​នយោបាយ​ផ្សេងៗ​បង្កប់​ដោយ​ការឃោសនា​រក​សំឡេងឆ្នោត ហើយ​ករណីខ្លះ​ក៏មាន​ការរិះគន់​រដ្ឋាភិបាល​ដោយ​ឥត​សំចៃ​។​ដោយឡែក​លោក ហុង សុខ​ហួរ អតីត​សមាជិក​ព្រឹទ្ធសភា មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ឃុំខ្លួន​ក៏​ដោយសារតែ​បាន​ប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​បង្ហោះ​នូវ​ឯកសារ​ក្លែង​ស្តីពី​សន្ធិសញ្ញា​កម្ពុជា វៀតណាម ក្នុងអំឡុង​ទសវត្សរ៍​ទី​៩០ ផងដែរ ៕ដោយ៖ខេមរា
obhgvv

fdfdd

fdreeee