ភ្នំពេញះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឲ្យកំពង់ផែស្វយ័តភ្នំពេញលក់ភាគហ៊ុន២០ភាគរយចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ តាមគម្រោងនៅពីរឆ្នាំទៅមុខ រដ្ឋាភិបាលនឹងបន្តលក់ភាគហ៊ុនចំនួន១០ ភាគរយបន្ថែមទៀត។
ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូង និងជាសាធារណៈរបស់កំពង់ផែភ្នំពេញ នាព្រឹកថ្ងៃចន្ទ ទី១៩ តុលា នេះ នៅសណ្ឋាគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញមានហ៊ុនសរុបចំនួន ៤លាន១ សែន ហ៊ុន សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាលើកដំបូង។ ក្នុងមួយភាគហ៊ុនស្ថិតក្នុងតម្លៃទាប ១.០៨ដុល្លារ និងតម្លៃខ្ពស់ ១.៥៥ ដុល្លារ ។ នេះបើតាមការបញ្ជាក់របស់លោក ហ៊ី បាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ៕ដោយ៖រដ្ឋា