ផ្តន្ទាទោស​អ្នកបើក​ឡាន​ដឹក​ដី​បុក​ទីនាំង​សម្តេចក្រុមព្រះ​ សង៤០០​លាន​រៀល និង​ជាប់ពន្ធនាគារ​៣​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

​ខេត្តកំពង់ចាម​៖ តុលាការខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​២០​ខែតុលា បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម្នាក់​ឈ្មោះ ឈឿន វ៉ុ​ន ដាក់ពន្ធនាគារ​ចំនួន​៣​ឆ្នាំ និង​សំណង​រដ្ឋប្បវេណី​ចំនួន ៤០០​លាន​រៀល ពីបទ​ចោទប្រកាន់​ក្នុង​សំណុំរឿង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ខែ មេសា ឆ្នាំ​២០១៥​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៥ មាន​រថយន្ត​ដឹក​ដី​មួយគ្រឿង បាន​បើក​បុក​ក្បួន​ទីនាំង​របស់​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅលើ​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ភូមិ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម បណ្តាលឱ្យ​របួសធ្ងន់​ស្រាល ៦​នាក់ ក្នុងនោះ​អ្នក​ម្នាង អ៊ុក ផល្លា បាន​រងរបួស​ធ្ងន់ធ្ង​រ​ដែល​ត្រូ​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ទៀតផង​៕​ដោ​យះ​រដ្ឋា​

fgvcfff