នាំខ្លួន​មេធាវី ជា ហៃ យកទៅ​បំភ្លឺ​ពាក់ ព័ន្ធ​លួច​សហាយ​ស្មន់​ប្រពន្ធ​គេ​(មានវីដេអូ)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 October, 2015 ក+ ក-

​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​នេះ បាន​នាំខ្លួន​លោក​មេធាវី ជា ហៃ យកទៅ​សាកសួរ​ពាក់ព័ន្ធ​បណ្ដឹង​ចោទប្រកាន់​ប្រើ​អំពើហិង្សា និង​លួច​សហាយស្មន់ ប្រពន្ធ​អ្នកដទៃ​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ដោះលែង​វិញ តាម​ការចេញមុខ​ធានា​របស់​មេធាវី​ម្នាក់ទៀត ។​

ការឃាត់​នាំខ្លួន​នេះ​ធ្វើឡើង​នៅក្នុង​ហាង​រកស៊ី ទិញ លក់ និង​បញ្ចាំ​មួយកន្លែង​នៅខាងមុខ​ក្លឹប​កម្សាន្ត ៣៣៣ តំបន់​ជាប់​របង​មន្ទីរពេទ្យបង្អែក​ខេត្ត (​ពេទ្យ​ចំការចេក​) ស្ថិតនៅ​ក្នុងភូមិ​លេខ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥​។​

មន្ត្រីនគរបាល​មួយរូប​បានបញ្ជាក់​ឲ្យ​ដឹងថា លោក​មរ​ធា​វី ជា ហៃ ជា​កូនប្រសា​លោក គង់ ស្រី​វ អនុប្រធាន​តុលាការ​កំពូល ត្រូវបាន​បុរស​ម្នាក់​ឈ្មោះ គុណ ប៊ុន​ថា ដាក់ពាក្យ​ប្តឹង​ចោទប្រកាន់​ចំនួន​២​ករណី គឺ​ករណី​ប្រើ​អំពើហិង្សា និង​ករណី​លួច​សហាយស្មន់ ប្រពន្ធ​របស់គាត់​ឈ្មោះ​ឯម រ៉ានី​។​

​ប្រភព​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ដល់​កន្លែង​ភ្លាមៗ ពេល​រូបគាត់​(​ជា ហៃ​)​កំពុងមាន​វត្ត​មាននៅ​ក្នុង​ហាង​រកស៊ី សេវាកម្ម​បញ្ចាំ​ខាងលើ ក្នុង​គោលបំណង​អញ្ជើញ​ឲ្យ​ចូលខ្លួន​តាម​សម្រួល​ទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ពាក់ព័ន្ធ​នឹង​បណ្តឹង​ចោទប្រកាន់​ខាងលើ​។ ប៉ុន្តែ​ដោយសារ​លោក ជា ហៃ មិន​ព្រម​ទៅតាម​ការអញ្ជើញ ទើប​សមត្ថកិច្ច​បង្ខំចិត្ត​អនុវត្តន៍​តាម​នីតិវិធី​បង្ក​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​តែម្តង​។​

ទោះជា​យ៉ាងនេះ​ក្តី លោក​មេធាវី ជា ហៃ បាន​បដិសេដ​ទាំងស្រុង​ទៅនឹង​បណ្តឹង​ចោទ ប្រកាន់​ខាងលើ ដោយ​បញ្ជាក់ថា រវាង​លោក និង​ស្ត្រី​ឈ្មោះ ឯម រ៉ានី គឺជា​ដៃគូ​រកស៊ី​ដាក់​ហ៊ុន​ជាមួយគ្នា ក្នុង​ហាង​សេវាកម្ម​ទិញ​លក់ និង​បញ្ចាំ (​យីហោ អា​នី​) នៅ​កន្លែងកើតហេតុ​ខាងលើ ហើយក៏​គ្មាន​ទំនាក់ទំនង​អ្វី​ពាក់​ព​ន្ធ័​រឿង​ស្នេហា​នោះទេ​។​

លោក គុណ ប៊ុន​ថា ដើមចោទ ត្រូវជា​ប្តី​របស់​ស្ត្រី ឯម រ៉ានី បាន​រៀបរាប់​ក្នុង​បណ្តឹង​ថា រូបគាត់​ជា​ជនរងគ្រោះ ពេល​តាម​ទាន់​ប្រពន្ធ​ប្រព្រឹត្ត​អំពើ​មិន​គប្បី ហើយក៏​សាក​សួររក​ខុសត្រូវ ស្រាប់តែ​ប្រពន្ធ​របស់គាត់ និង​លោក​មេធាវី ជា ហៃ រួមគ្នា​ប្រព្រឹត្ត​អំពើ​ហឹ​ង្សា មកលើ​រូបគាត់​ថែមទៀត​។​

​ក្រោយពី​នគរបាល​បញ្ចប់​ការសាកសួរ លោក ជា ហៃ ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ បន្ទាប់ពី​មាន​មេធាវី​របស់គាត់​ម្នាក់​ឈ្មោះ ឈុន ជ្រា បំពេញបែបបទ​សុំ​ធ្វើការ​ធានា​សុំ​នៅក្រៅ​ឃុំ​៕​ដោ​យ៖រដ្ឋា​

tgtfttt

gvcfggg