នាយករដ្ឋមន្ត្រី ហ៊ុន សែ​ន ៖ លោក សម រង្ស៊ី ត្រូវ​សុំទោស​ជា​សាធារណៈ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 October, 2015 ក+ ក-

​ប៉ារីស៖លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃទី​២៥ តុលា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ និង​និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅក្នុង​ប្រទេស​បារាំង ជាង​មួយ​ពាន់​នាក់ ។ ក្នុងនោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ទាមទារ​ឲ្យ​លោក សម រង្ស៊ី ត្រូវតែ​សុំទោស​លោក​សាធារណៈ ។​

​គួរ​ជម្រាប​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ល្ងាច​ថ្ងៃអាទិត្យ បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ រស់នៅក្នុង​ប្រទេស​បារាំង​។ វត្តមាន​របស់លោក​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បានទទួល​ទាំងពី​ខាង​អ្នកគាំទ្រ និង​ក្រុមប្រឆាំង​ដែល​បានធ្វើ​បាតុកម្ម​នៅ​ច្រក​ផ្លូវ​ចូលទៅ​កាន់​អគារ Maison de la Chimie ជាទី​ដែល លោក​ហ៊ុន សែន​បាន​និយាយ​ជាង​២​ម៉ោង ទៅកាន់​ប្រជាជន​ខ្មែរ នៅ​ប្រទេស​បារាំង​។​ខណៈលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែតុលា នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក៏​កំពុង​ស្ថិតនៅ​ប្រទេស​បារាំង​នោះដែរ​។​

​សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា លោក​តែងតែ​គោរព​ស្រឡាញ់​សិស្ស និស្សិត និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ទោះបី​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ទីណា​ក៏ដោយ ធ្លាប់បាន​ជួយឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង​ផងដែរ​។

​សំណេរ​ដដែល​បន្តថា លោក​ក៏បាន​ប្រាប់​ប្អូន​ខ្មែរ​នៅ​បារាំង​អំពី​គំនិត និង​ផែន​ការមិន​ស្មោះត្រង់​របស់​បក្សប្រឆាំង​ដែលមាន​បំណង​ព្យាបាទ​មកលើ​រូបលោក​។ លោក​ថា ចំពោះ​មេបក្ស​ប្រឆាំង សម រង្សី គឺត្រូវធ្វើ​ការ​សូមទោស​ជា​សាធារណៈ ចំពោះ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​មកលើ​រូបលោក នោះ​ទើប​សង្ឃឹមថា​ទំនាក់ទំនង​នយោបាយ​អាចឈាន​មករក​ភាពប្រក្រតី​វិញ​បាន​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្តថា លោក​មានការ​សោកស្តាយ​យ៉ាងខ្លាំង ដែល​បក្សប្រឆាំង​តែងតែ​បង្កអោយមាន​បញ្ហា​ជាច្រើន ជាពិសេស​បាតុកម្ម​ដែល​ធ្វើអោយ​បរទេស​មើលងាយ​ខ្មែរ ធ្វើអោយប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា ទង្វើ​របស់​បក្សប្រឆាំង​ទោះជា​ដោយ​ចេញមុខ​ផ្ទាល់ ឬ​ដោយ​ប្រយោល រួមទាំង​ផលប៉ះពាល់​នានា ដែល​នឹង​កើតមានឡើង គឺ​បក្សប្រឆាំង​ខ្លួនឯង​ត្រូវ​ទទួលខុស ត្រូវ​ដោយ​ខ្លួនឯង មិន​អាចជួយ​ពួកគេ​បាន​តទៅ​ទៀតឡើយ​៕ដោយ៖ខេមរា
gbvgbbb

desdedd

hbgnnn