(ភ្នំពេញ)៖ ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ ដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល មិនប្រណីមាត់នោះ បានភ្ញាក់រលឹកនឹកស្តាយកំហុសរបស់ខ្លួន ហើយសូមទោស សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះកំហុសឆ្គងរបស់ខ្លួននាពេលកន្លងមក។
ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធ គឺលោក ស៊ុត សារ៉េត និងលោកស្រី ម៉ៅ សាវឿន ជាអ្នកដែលធ្លាប់ជេរប្រមាថសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាល ដោយមិនសំចៃមាត់នោះឡើយ។
នៅថ្ងៃនេះខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ បានចេញវីដេអូសូមទោសសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
ជាមួយនឹងការសូមទោសខ្មែរនៅអូស្ត្រាលីទាំងពីររូបនេះ បានសម្តែងការសោកស្តាយជាខ្លាំងចំពោះកំហុសឆ្គងនាពេលកន្លងមក។
ក្រោយទទួលបានវីដេអូសូមទោសនេះ សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលមានក្តីសណ្តោសប្រណី និងមិនដែលយកខ្មែររូបណាជាសត្រូវនោះ បានប្រកាសស្វាគមន៍ដោយរីករាយចំពោះការភ្ញាក់រលឹករបស់ខ្មែរនៅអូស្ត្រាលីពីរនាក់ប្តីប្រពន្ធនេះ។
សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញខ្មែរពីរនាក់ប្តីប្រពន្ធនេះមកលេងខ្មែរ ហើយធ្វើដំណើរទៅតាមព្រំដែនទាំងព្រំដែនជាមួយថៃ វៀតណាម និងឡាវ ដើម្បីយល់ពីសភាពពិតនៅតាមព្រំដែនខ្មែរជាមួយប្រទេសដទៃ។(សូមចុចបើក Link ទស្សនានិងស្ដាប់សម្លេងពិស្ដារ)៖https://youtu.be/ipZyVJ44V0k