តុលាការ​ទម្លាក់​បទ​ចោទ​ដាក់ពន្ធនាគារ​មួយជីវិត​ករណី​ចម្លងរោគ​អេដស៍​នៅ​បាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2015 ក+ ក-

​បាត់​ដំប​ង៖តុលាការខេត្ត​បាត់ដំបង បន្ទាប់ពី​បើកសវនាការ​រយះពេល​៥​ថ្ងៃ​កន្លងមក នៅ​ព្រលប់​ថ្ងៃទី​២៨ តុលា​នេះ បានសម្រេច​ទម្លាក់ចោល​បទចោទប្រកាន់​លើ​គ្រូពេទ្យ​តាម​ភូមិ​ម្នាក់ ឈ្មោះ យ៉ែម ជ្រិ​ន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការចាក់​ថ្នាំ​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកភូមិ​ជាង​២០០​នាក់​។​

​គួររំឭកថា កាលពី​ចុងឆ្នាំ​២០១៤ មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការឆ្លង​មេរោគ​អេដស៍​ដែល​បណ្តាល​ឲ្យ​អ្នកភូមិ​ប្រមាណ​២៣៨​នាក់ រស់នៅក្នុង​ឃុំ​រកា​បាន​ឆ្លង​មេរោគ​អេដស៍ ហើយ​ក្រោយមក​មាន​អ្នកជំងឺ​ប្រមាណ​១០​នាក់ ដែល​ភាគច្រើន​ជា​មនុស្ស​ចាស់​បាន​ស្លាប់​។​
​គ្រូពេទ្យ​ភូមិ​ដែល​ត្រូវបាន​ចោទប្រកាន់​ឈ្មោះ យ៉ែម ជ្រិ​ន អាយុ​៥៦​ឆ្នាំ ត្រូវបាន​ព្រះរាជអាជ្ញា​ចោទប្រកាន់​លើ​ចំណុច​៣​នៃ​បទ​ចោទ គឺ​ទី​១ ការចម្លង​ជំងឺអេដស៍​ទៅ​អ្នកដទៃ ទី​២ ពាក់ព័ន្ធ​នឹង​ក្រមព្រហ្មទណ្ឌ​(​អំពើ​ឃោរឃៅ​មាន​ទារុណកម្ម​) និង​ទី​៣ ពាក់ព័ន្ធ​នឹង​ខុស​វិជ្ជាជីវៈ​ពេទ្យ ។ ក្រោម​បទ​ចោទ​ទាំងនេះ លោក យ៉ែម ជ្រិ​ន អាច​ត្រូវ​ជាប់ពន្ធនាគារ​មួយជីវិត​។​

​តាម​ការគ្រោងទុក​តុលាការខេត្ត​បាន​បើកសវនាការ​រយះពេល​៥​ថ្ងៃ​ចាប់តាំងពី​ថ្ងៃទី​២០ ខែតុលា មក ហើយ​បាន​បិទ​បញ្ចប់​សវនាការ​ជំនុំជម្រះ​នៅ​យប់​ថ្ងៃ​ពុធ​នេះ​។ ក្នុង​សវនាការ​ចុងក្រោយ​នេះ តុលាការ​បាន​សាកសួរ​សាក្សី​ដាក់បន្ទុក​ចំនួន​១០​នាក់ បន្ថែម​លើ​ដើមបណ្តឹង​៨៥​នាក់​ក្នុងចំណោម​១២០​នាក់​។ សាក្សី​ដាក់បន្ទុក​នោះ គឺជា​អ្នកជំនាញ​មកពី​ក្រសួងសុខាភិបាល ក្រុមប្រឹក្សា​ស្រុក ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​អ្នកជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ពួកគេ​បាន​និយាយថា លោក យ៉ែម ជ្រិ​ន បាន​ចាក់​ថ្នាំ​ខុស​វិជ្ជាជីវៈ​ពេទ្យ និង​ពុំមាន​អនាម័យ​។ ប៉ុន្តែ​សាក្សីដោះបន្ទុក​ដែលជា​ក្រុមគ្រួសារ និង​សាច់ញាតិ​បាន​បដិសេធ​ការចោទប្រកាន់​នេះ​។​

​នៅ​ម៉ោង​ប្រមាណ​៧​និង​៣០​នាទី​យប់ នា​ថ្ងៃទី​២៨ នេះ ប្រធាន​អង្គ​សវនាការ​បានប្រកាសថា​តុលាការ​សម្រេច​ទម្លាក់ចោល​ការចោទប្រកាន់​លើ​លោក លោក យ៉ែម ជ្រិ​ន ត្រង់​មាត្រា​២០៥ នៃ​ក្រមព្រហ្មទណ្ឌ ក្រោយពី​បាន​ស្តាប់​សាក្សី ស្តាប់​មេធាវី និង​សំដី​ជនជាប់ចោទ ប៉ុន្តែ​សាលក្រម​នឹងត្រូវ​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង​៩​ព្រឹក​។​

​យោងតាម​មាត្រា​១៨​នៃ​ច្បាប់ ហាមឃាត់​ដាច់ខាត​ចំពោះ​អ្នក​ដែល​ដឹងថា ខ្លួន​មាន​មេរោគ​អេដស៍​/​ជំងឺអេដស៍​ទៅ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​ទៅ​អ្នកដទៃ ។ ទោស​បញ្ញត្តិ​នៃ​ច្បាប់​នេះ​គឺ​ជន​ណា​ដែល​ប្រព្រឹត្តល្មើស​នឹង​មាត្រា​១៨ ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​១០​ឆ្នាំទៅ​១៥​ឆ្នាំ​ដោយ៖រដ្ឋា

gvcgfff

គ្រូពេទ្យតាមភូមិ  យ៉ែម ជ្រិ​ន ពេលសមត្ថកិច្ចនាំមកសវនាការនៅ តុលាការ ខេត្តបាត់ដំបង