(ខេត្តបន្ទាយមានជ័យ)៖អ្នកស្រុកបានប្រទះឃើញទារកដែលអាយុប្រមាណ២ទៅ៣ថ្ងៃដែលម្ដាយចិត្តអប្រិយយកទៅប្លុងចោលដោយដាក់ក្នុងតាការ ឬកន្ត្រក ជ័រ ស្រែកយំទាំងភ្លៀងសស្រិចទទឺកជោគខ្លួនកាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នៅចំណុចផ្លូវក្បែរម្លប់ឫស្សីស្ថិតភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
អ្នកភូមិបានប្រាប់ថាៈនៅពេលដែលប្រទះឃើញទារកដែលត្រូវបានម្ដាយអប្រិយយកទៅប្លុងចោលគឺនៅពេលមានមេឃភ្លៀងរលឹមស្រិចៗលឺតែសំលេងស្រែកយំ ប៉ុន្ត្រែដោយមានការសង្ស័យ ខណៈសម្លេងយំចេះតែឮទៅៗដោយគ្មានអ្នកបំពេរក៏ចេញទៅមើលស្រាប់តែឃើញទារកអាយុប្រមាណ២ទៅ៣ថ្ងៃក្រហមរងាលដាក់ក្នុងតាការមានគ្របដោយសារ៉ុងរួមទាំងមានថ្នាំពេទ្យ១ថង់ កំប៉ុងទឹកដោះគោ១ទទឹកដោយដំណក់ទឹកភ្លៀងក្រោមផ្គររន្ទះផ្លេកបន្ទោរភ្លែតៗផងនោះ។
ក្រោយប្រទះឃើញទារកគេយកទៅប្លងចោលភ្លាមអ្នកភូមិបានទំនាក់ទំនងក្រុមសង្គ្រោះបឋមរបស់លោក នួន នីគីដា បានចុះមកភ្លាមៗនិងសង្គ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតដើម្បីជួយសង្គ្រោះ។
គួរឲ្យអនិច្ចាក្មេងកើតមកត្រូវបានម្ដាយបោះបង់ចោលទាំងកណ្តាលយប់ក្រោមតំណក់ទឹកភ្លៀងដែលមានអ្នកឃើញនៅពេលដែលក្មេងស្រែកយំមិនមានអ្នកបំប៉ៅ។ជាធម្មតាក្មេងទើបតែកើតត្រូវមានការថ្នាក់ថ្នមដោយទឹកដោះម្ដាយតែម្ដាយ របស់ទារករួបនោះក្លាយជាម្ដាយអប្រិយយកកូនខ្លួនឯងបោះចោលគ្មានក្ដីមេត្តាទៅវិញ។បើបង្កើតគ្នាហើយបោះបង់ចោលដដែលធ្វើបាបធ្វើកម្មគ្នាតើបង្កើតមកធ្វើអ្វី បើគ្មានលទ្ធភាពចិញ្ចឹមម្តេចមិនយកទៅដាក់មណ្ឌលចាំបាច់យកគ្នាមកចោល។ម្តាយតិរច្ឆានបង្កើតកូនហើយយកមកប្លុងចោលដូចសត្វធាតុគួរសមត្ថកិច្ចស្រាវជ្រាវរកម្តាយឪពុកទារកឲ្យឃើញមានចំណាត់ការតាមច្បាប់ទើបត្រឹមត្រូវ៕
សូមចុចបើកLink ទស្សនាវីដេអូព័ត៌មានពិស្ដារ៖https://youtu.be/TNhpvhQPr70