(ខេត្តសៀមរាប)៖នៅល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល មានករណីភ្លើងឆេះព្រៃលិចទឹកប្រមាណជាង១០ហិកតា នៅចំណុចត្រពាំង ហ៊ីងយំ ស្ថិតនៅខាងជើងភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង។
ដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរ បាលខេត្តសៀមរាប លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានដឹកនាំកម្លាំង ដោយសហការនិងអាជ្ញាធរមូលដ្ឋានចុះជួយបាញ់ពន្លត់ភ្លើងឆេះព្រៃនេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុបចំនួន៤គ្រឿង (រថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងចំនួន១គ្រឿង) និងមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋផងដែរ ទើបអាចគ្រប់គ្រងស្ថានការណ៍ភ្លើងឆេះព្រៃនេះបាន។
រហួតដល់ម៉ោងប្រមាណ ១១យប់ ភ្លើងបានរលត់ទៅវិញបាន៨០ %។សមត្ថកិច្ចបញ្ជាក់បន្តថា នៅព្រឹកថ្ងៃទី១២ខែឆ្នាំដដែលនេះភ្លើងនៅមានឆេះតិចតួចអាជ្ញាធរកំពុងរកវិធីដើម្បីពន្លត់។ព្រោះព្រៃក្រាស់គ្មានផ្លូវចូលពិបាកយករថយន្តពន្លត់អគ្គីភ័យចូល។លោកបញ្ជាក់ទៀតថា មូលហេតុសង្ស័យថាដោយសារប្រជាពលរដ្ឋទៅរកឃ្មុំមិនបានប្រយ័ត្នទើបបណ្ដាលឲ្យឆេះព្រៃតែម្ដង៕ រី រិន
https://youtu.be/ao7zf8pnjHA