ជនដៃដល់​៣​នាក់​ដែល​វាយ​តំណាង រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សារភាព​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2015 ក+ ក-

​ភ្នំពេញ​៖ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ប្រកាស​នៅ​ព្រលប់​ថ្ងៃទី​០៣​វិច្ឆិកា នេះ​ថា ជនដៃដល់​៣​នាក់ ដែល​បង្ក​របួសស្នាម​ដល់​អ្នកតំណាងរាស្ត្រ​គណបក្ស សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា​នោះ បាន​ចេញមក​សារភាព​ហើយ​។​

នៅ​ចំពោះមុខ គណៈកម្មការ​ស្រាវជ្រាវ ស៊ើបអង្កេត​របស់​ក្រសួង​មហា​ផ្ចៃ ករណី​បង្ក​របួសស្នាម​លើ​អ្នកតំណាងរាស្ត្រ​២​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​លោក ខៀវ សុភ័គ បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា ជន​សារភាព​ទាំង​៣​នាក់​នោះ មានឈ្មោះ​ដូចខាងក្រោម ៖
១- ឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​
២- ឈ្មោះ ម៉ៅ ហឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​
៣- ឈ្មោះ ស៊ុត វណ្ណ​នី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​សេចក្តីប្រកាស​ដូច្នេះ បានធ្វើ​ឡើង នៅពេលដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​វិល​ត្រលប់​ពី​ក្រៅប្រទេស មកដល់​រាជធានី​ភ្នំពេញ នា​ម៉ោង​ជិត ០៨:០០​នាទី​យប់ ថ្ងៃ​អង្គារ ទី​០៣ ខែវិច្ឆិកា នេះ​។​

​គួររំលឹកថា បន្ទាប់ពី​ហេតុការណ៍ បង្ក​អំពើហិង្សា​វាយ​លើ​តំណាងរាស្ត្រ ២​រូប ឲ្យ​របួស កាលពី​ថ្ងៃទី​២៦​តុលា គឺ​ភ្លាមៗ​រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ពិ​សេសមួយ​ដឹកនាំ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ករណី​វាយ​តំណាងរាស្ត្រ​នោះ​។​

​នៅ​ថ្ងៃទី​២៨​តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រកាស​បញ្ជា​ឲ្យ​នគរបាល​សមត្ថកិច្ច តាម​ចាប់ខ្លួន​ជនបង្ក​អំពើហិង្សា​ទាំងនោះ មក​ផ្តន្ទាទោស ដោយ​គ្មាន​ការលើកលែង ទោះបីជា​ជន​នោះ ជា​អ្នកគាំទ្រ​គណបក្សនយោបាយ​ណា រាប់ទាំង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គាំទ្រ​រដ្ឋាភិបាល​ក៏ដោយ​៕​ដោ​យះ​ខេមរា​

gvbggg