តំបន់ប្រតិបត្តិការសឹករងកោះកុងទទួលអំណោយពីសម្តេចធិបតី
(ខេត្តកោះកុង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញមកសំណេះសំណាល និងប្រគល់អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនោះមាន អង្ករ១០តោន ឧបត្ថម្ភដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកោះកុង ដើម្បីធ្វើការងារមនុស្សធម៌ ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/4309lclcStg