រាជធានីភ្នំពេញ៖ថ្លែងជាសាធារណ កាលពីព្រឹកមិញនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ជនដែលវាយតំណាងរាស្ត្រនិងចូលសារភាពមិនមែនជាក្រុមបាតុករដែលតវ៉ា ទម្លាក់ លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា កាលពីថ្ងៃទី២៦ខែតុលានោះទេ។ ប៉ុន្តែសម្តេចបញ្ជាក់ថា តាមលោកឮថា អ្នកតំណាងរាស្ត្រនោះបានជេរគេថា ពួកអាយ៉ងយួន ហើយបានឈានដល់ការវាយតប់តែម្តង។ យ៉ាងណាក៏ដោយលោកនាយកេដ្ឋមន្ត្រីបញ្ជាក់ថា ឲ្យតែវាយគេគឺវាខុសហើយ ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់សមត្ថកិច្ច បុរសទាំង៣នាក់នោះ មាន ឈ្មោះ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ខេត្តកណ្តាល។ ឈ្មោះ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ រស់នៅភូមិ៥ ឃុំព្រែកខ្សាយ “ខ” ស្រុកពាមរក៍ ខេត្តព្រៃវែង និង ឈ្មោះ សុត វណ្ណនី អាយុ៤៥ឆ្នាំ រស់នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យទាំង៣នាក់ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ន ដាក់ពន្ធនាគារព្រៃសកាលពីថ្ងៃពុធ ក្រោមបទចោទថាហិង្សាដោយមានស្ថានទំងន់ទោសនិងធ្វើឲ្យខូចខាត ទ្រព្យសម្បត្តិដោយចេតនា៕