ក្រសួងព័ត៌មានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 July, 2024 ក+ ក-

ក្នុងគោលបំណងបន្តធានាបរិយាកាសល្អប្រសើរ សម្រាប់ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយទំនុកចិត្ត ប្រសិទ្ធភាព គុណភាព និងទំនួលខុសត្រូវវិជ្ជាជីវៈ ដែលជាផ្នែកមួយ សម្រាប់ការលើកកម្ពស់សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបញ្ចេញមតិ និងការពារ សុវត្ថិភាពអ្នកសារព័ត៌មាន ក្រសួងព័ត៌មានបានរៀបចំនូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកម្ពុជាមួយ ដែលធម្មនុញ្ញមួយនេះកំពុងស្ថិតនៅក្នុងសេចក្តីព្រាងនៅឡើយ ដែលនាំឱ្យក្រសួងព័ត៌មានលើក យកមកធ្វើកិច្ចពិគ្រោះយោបល់ជាមួយបណ្តាអ្នកសារព័ត៌មានមកពីអង្គភាពនានា ដើម្បីប្រមូលធាតុចូល តាមរយៈសិក្ខាសាលានៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/-Ywyn4_f4e0