លោក ហ៊ុន សែន ព្រមាន​បង្ហោះ​សារ​សុំទោស​របស់លោក​សម រង្ស៊ី តាម​ហ្វេ​ស​ប៊ុ​ក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2015 ក+ ក-

​ភ្នំពេញ​៖ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​នៅ​ព្រឹក​ថ្ងៃទី​០៥ វិច្ឆិកា នេះ​ថា នឺង​បង្ហោះ​សារ​សុំទោស​របស់លោក សម រង្ស៊ី នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​។​

​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បែបនេះ​នៅក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៣​ថា​៖ “​ផ្តាំ​ទៅ​គាត់​។​លោក​ថា​« ឯកឧត្តម សម រង្ស៊ី អើយ​! ឯកឧត្តម​បាន​វ៉ៃ SMS សុំទោស​ខ្ញុំ បើសិនជា​ឯកឧត្តម​ហ៊ាន​ប្រថុយប្រថាន ទៅលើ​ការបំពាន លើ​អ្វីដែល​ឯកឧត្តម​សុំទោស​ខ្ញុំ ខ្ញុំ​ត្រៀម​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក ថ្ងៃទី​២៩ ឯកឧត្តម​សុំទោស​ខ្ញុំ សូម​ផ្តាំ​តាម​អីចឹង​ទៅ​ចុះ មិន​តាន​វាយោ​ទេ គឺ​តាម​ក្បាល​មេក្រូ​តា​ម៉​ង​»​។

​លោកនាយក​រដ្ឋមន្ត្រី​បន្តថា «​ឯកឧត្តម​វ៉ៃ​មក​ខ្ញុំ​នៅ​ថ្ងៃទី​២៩ តុលា ម៉ោង​៦​និង​១៣​នាទី​ល្ងាច ដល់​ខ្ញុំ​ឆ្លើយតប​អរគុណ​ឯកឧត្តម នៅ​ម៉ោង​៨​និង​៩​នាទី​យប់ ថ្ងៃទី​២៩ តុលា បានសេចក្តីថា មុនពេល​បោះឆ្នោត​ទម្លាក់​អនុប្រធាន​ទី​១ សភា បើសិនជា​បំពាន​លើ​ខ្ញុំ ខ្ញុំ​អត់​មាន​ជម្រើស​ទេ សង្ឃឹមថា យើង​នៅមាន​ការនិយាយ​គ្នា យើង​អាច​និយាយ​គ្នា​តទៅទៀត​»៕ដោយ៖រដ្ឋា

gvfcdf