កំណាត់ផ្លូវដែកភាគខាងជើង ដែលរងការខូចខាតត្រូវបានជួសជុលភ្លាមៗ
កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការតភ្ជាប់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីផ្លូវដែកនេះមានការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/PwAZ2OFmeiU