រាជរដ្ឋាភិបាលកំពុងជំរុញពន្លឿនការចុះបញ្ជីដីធ្លីជូនពលរដ្ឋ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 August, 2024 ក+ ក-

ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម សាយ សំអាល់ បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលជាសេនាធិការបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីពន្លឿនការចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការ សំដៅធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងកាត់បន្ថយវិវាទដីធ្លីនៅទូទាំងប្រទេស។ការលើកឡើងដូច្នេះគ្រាដែលឯកឧត្តមអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន១៩៨៤០ប័ណ្ណដល់ប្រជាពលរដ្ឋចំនួន៣០ភូមិក្នុងឃុំវាលនិងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/CLV9fgG62YM