(ភ្នំពេញ) ហាងសាឡនមួយកន្លែងត្រូវបានអគ្គីភ័យឆាបឆេះហើយប្រជាពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះជួយអន្តរាគមន៍ ទាន់ពេលវេលា។អគ្គីភ័យនេះកើតឡើងនៅម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវបេតុង ភូមិព្រែកទល់សង្កាត់មានជ័យទី២ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីទីកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញផ្សែងហុយចេញពីហាងសាឡន(យីហោ ចរិយា សាឡន) ។ពេលនោះប្រជាពលរដ្ឋក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យនិងដងទឹកជះពន្លត់ជាបឋមតែដោយសារស្ថានភាពមានផ្សែងហុយខ្លាំងក៏បានរាយការណ៍ ទៅអាជ្ញាធរមូលដ្ឋានដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចុះមក អន្តរាគមន៍។បន្ទាប់ពីទទួលបានព័ត៌មានអាជ្ញាធរមូលដ្ឋានបានហៅរថយន្តពន្លត់អគ្គីភ័យបានមកធ្វើការបាញ់ពន្លត់ទាន់ពេលវេលា មិនរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ជុំវិញករណីអគ្គីភ័យនេះសមត្ថកិច្ចសន្និដ្ឋានថាបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
https://youtu.be/IA4bNczSHts