អាជ្ញាធរជាតិអប្សរាដឹកជញ្ជូនថ្មភក់ថ្មីដើម្បីជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២ប្រាសាទអង្គរវត្ត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 October, 2024 ក+ ក-

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា មមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង៦០ដុំ ដើម្បីយកទៅជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត។ ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង៩០គីឡូក្រាមរហូតទៅដល់ជាង២តោននេះ និងមានប្រវែងជាង៣ម៉ែត្រផង គឺប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទារឡូរី ហើយអូសឆ្លងកាត់ថែវទី១និងទី២ នៅទិសខាងកើតនៃប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះអូសចម្ងាយជាង១០០ម៉ែត្រថែមទៀត ទើបដល់ការដ្ឋានជួសជុលស្ថិតនៅខាងលិចរួតបាកាន្ត។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/zEtK_ggXgas