ខេត្តពោធិ៍សាត់ ត្រៀមបញ្ជូនទូក «ង» ចំនួន៣គ្រឿង ទៅចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ នាថ្ងៃទី១៤-១៦ ខែវិច្ឆិកាខាងមុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 November, 2024 ក+ ក-

អភិបាលខេត្តពោធិ៍សាត់ ឯកឧត្ដម ខូយ រីដា បានថ្លែងថា ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក ឆ្នាំ២០២៤ខាងមុខនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានត្រៀមយកទូក «ង» ប្រភេទបុរស ចំនួន៣គ្រឿង ដែលសុទ្ធសឹងជាទូកធ្លាប់បានដណ្តើមជ័យលាភីជូនខេត្ត ឲ្យទៅចូលរួមប្រកួតប្រជែង នៅឯរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍អុំទូកថ្នាក់ជាតិ រយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/A9–En_yzVs