បង្ហាញខ្លួនជន​សង្ស័យ​ដែលដុត​សំលាប់​ប្រពន្ធនៅខណ្ឌសែនសុខ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2015 ក+ ក-

ភ្នំពេញៈ  ឃាត់ករសម្លាប់ប្រពន្ធយ៉ាងសហាវឃោឃៅ រួចយកសាកសពចាក់សាំង​ដុតក្នុងពាងកាលពីយប់ថ្ងៃទី ១២ខែវិច្ឆកា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្រ្ត​ខណ្ឌសែនសុខ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ​ អាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនបានហើយនៅវេលាម៉ោង៧ៈ៣០នាទី​ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចទំនប់រលក ខេត្តព្រះសីហនុ។

តាមចំម្លើយសារភាពរបស់ឃាត់ករបានអោយដឹងថា រូបគេឈ្មោះ សុង ទូច អាយុ ៤៨ឆ្នាំ មានមុខរបរជាមន្ត្រីយោធា និងជាពោះម៉ាយមានកូន​២នាក់ មានទំនាក់ទំនងស្នេហាជាមួយនឹងជនរងគ្រោះដែលជា​​ស្ត្រីមេម៉ាយ ឈ្មោះ ទឹម សោភា ហៅ ក្រញ៉ាញ អាយុ៣៤ឆ្នាំ មានមុខរបរ​ជាអ្នកគួកជេដីតាំងពីឆ្នាំ២០១២មកម្លេះ ហើយខ្លួនគេ និងប្រពន្ធតែងតែ ឈ្លោះប្រកែកគ្នាជាញឹកញាប់ ដោយចោទប្រពន្ធខ្លួនថាលួចមានសាហាយជាមួយប្រុសថ្មីទៀតដែលជាអ្នកគួកជេដីដូចគ្នា ទើបកើតមានចិត្តប្រច័ណ្ឌជាខ្លាំង រហូតដល់រៀបចំផែនការសម្លាប់ប្រពន្ធកាលវេលាម៉ោង ២២ៈ០០នាទីយប់ ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០១៥ ខណៈដែលប្រពន្ធខ្លួនកំពុងដេកលង់លក់នៅលើគ្រែក្នុងបន្ទប់  ខ្លួនគេក៏បានយកពូថៅដែលត្រៀមទុកជាស្រេចវាយនឹងខ្នងចំសៀតថ្កាម្ខាងៗ៣ទៅ៤ពូថៅ និងដោយខ្លាចជនរងគ្រោះមិនទាប់ស្លាប់រូបគេក៏បាន​កាប់បន្ថែមចំបំពងក៣ទៅ៤ពូថៅន្ថែមទៀត រួចហើយក៏លើសាកសពចុះមកក្រោមផ្ទះ បន្តយកសាកសពទៅដាក់ចូលក្នុងពាង ហើយក៏បានទៅទិញសាំងចំនួន ២០លីត្រ ត្រលប់មកដុតជនរងគ្រោះ បន្ទាប់ពីចាក់សាំងដុតសាកសព ហើយឆេះមិនទាន់អស់នោះ ខ្លួនគេក៏ចាក់សាំងដែល​នៅសល់ពីក្នុងកាដុងនោះបន្ថែមទៀតក៏ត្រូវខ្នាតសាំងឆាបឆេះមុខ និង​ដៃខ្លួនឯង។

ក្រោយពីធ្វើសកម្មភាពរួច ខ្លួនគេក៏យកលុយចំនួន៦០០ដុលា្លរ ជញ្ជៀនពេជ្រមួយវង និងម៉ូតូម៉ាកគុបជ្រុង១គ្រឿងដែជាកម្មសិទ្ធរបស់ជន​រងគ្រោះ រត់គេចខ្លួនទៅដេកនៅផ្ទះសំណាក់ម្តុំទំនប់ទួលគោកមួយយប់​ជាមួយស្រី ហើយត្រូវបានស្រ្តីរូបនោះលួចលុយអស់ទើបម៉ោង ១០ៈ៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆាំ្ន២០១៥ ក៏បន្តជិះម៉ូតូចេញពីផ្ទះ​សំណាក់ សំដៅមកខេត្តកំពុងស្ពឺ ហើយបានយកម៉ូតូផ្ញើរមិត្តភកិ្ត  ហើយក៏​បានស្នាក់នៅមួយយប់ លុះស្អែកថ្ងៃទី១៤ ក៏បន្តដំណើរជិះឡានតាក់ស៊ី​ឆ្ពោះទៅលាក់ខ្លួននៅផ្ទះមិត្តភកិ្តម្នាក់ទៀត ដែលមានមុខរបរជាអ្នកនេសាទ នៅទំនប់រលក ខេត្តព្រះសីហនុ បន្ទាប់មកបានស្នាក់នៅមួយយប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថ​ចាប់ឃាត់ខ្លួនបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងតែប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់៕ ដោយ គ.បញ្ញា

6666666666 7777777777 8888888888