សមត្ថកិច្ច​បាញ់សម្លាប់​សត្វ​ក្របី​ដែល​វ័ធ​មនុស្ស​ស្លាប់​និង​របួស​នៅបាត់ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2015 ក+ ក-

​បាត់​ដំប​ង៖ ក្របី​០១ ក្បាល ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បាញ់សម្លាប់​ហើយ​កាលពី​ល្ងាច ថ្ងៃទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ បន្ទាប់ពី​វា​បាន​បង្ក​គ្រោះថ្នាក់​ផ្ទួនៗ​គ្នា​ចំនួន​០២​លើក ដល់​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ បង្ក​ឲ្យ​បុរស​ពីរនាក់ឪពុក និងកូនប្រុស បណ្តាលឲ្យ​ម្នាក់​ស្លាប់ និងម្នាក់រងរបួសធ្ងន់​កាលពី​ថ្ងៃទី​១៦​និង​១៧ ខែ វិច្ឆិកា ២០១៥ កន្លងទៅនេះ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ដ៏​កម្រ​នេះ បានកើត​ឡើងលើ​គ្រួសារ​កសិករ​រស់នៅក្នុង ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ចំណែក​សត្វ​ក្របី​នោះ​ត្រូវ​ប៉ូលីស​ប៉ុស្តិ៍ ឃុំ​កំពង់ព្រះ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​អះអាងថា បាន​បាញ់សម្លាប់​ហើយ ព្រោះ​បើ​ទុក​វា​នៅរស់ នោះ វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អ្នកស្រុក​ផ្សេងទៀត​ជាមិនខាន​។​

ហេតុ​កាណ៍​កើតឡើង​ដោយ​ត្រូវ​ក្របី​មួយ​ក្បាល​វ័ធ រហូត​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់ នេះ គឺ​បង្កឡើង ដោយ​ក្របី​មួយ​ក្បាល​ក្នុងចំណោម​ហ្វូង​ក្របី​ចំនួន​៧-៨​ក្បាល​របស់​អ្នកភូមិ​ទីនោះ​។​ជនរងគ្រោះ​ដែល​ត្រូវ​ក្របី​វ័ធ ឲ្យ​រងរបួស ធ្ងន់ធ្ងរ​នោះ មានឈ្មោះ ជា តុង អាយុ​៥៥​ឆ្នាំ រស់នៅក្នុង​ភូមិប​ញ្ញា ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង ខណៈពេលដែល ជនរងគ្រោះ ចែវ​ទូក​ទៅ​មើល​សន្ទូច​នៅ​ចំណុច​វាល​ស្ទឹង​ត្រប់ ក្នុង​ឃុំ​ខាងលើ ហើយ​ត្រូវបាន​ក្របី​មួយ​ក្បាល​ដេញ​វ័ធ​បណ្តាល ឲ្យ​រងរបួស​ធ្ងន់​ធ្លាយ​ពោះវៀន​ដឹក​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​ល្ងាច​ថ្ងៃទី​១៦​វិច្ឆិកា​វេលា​ម៉ោង​៤,១៥ នាទី កន្លងទៅនេះ​។​

ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ បន្ទាប់ពី​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​០១​ថ្ងៃ​។ នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឈ្មោះ ជា តុងទីន ភេទ​ប្រុស អាយុ​២០​ឆ្នាំ បាន​ប្តឹង​សមត្ថកិច្ច​ប៉ូលីស​មូលដ្ឋាន​ដើម្បី​ចុះទៅ​មើល​កន្លែងកើតហេតុ​ម្តងទៀត កាលពី​ល្ងាច ថ្ងៃទី​១៧​វិច្ឆិកា វេលា​ម៉ោង​០៤,២២​នាទី ដើម្បី​ទៅ​មើល​ក្របី​ដែល​វ័ធ​ឪពុក​របស់ខ្លួន នៅ​ចំណុចកើតហេតុ​ខាង លើ ដើម្បី​ផ្តល់ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​។ ប៉ុន្តែ​ចៃដន្យ​អាក្រក់ ក្របី​០១​ក្បាល​នោះ បាន​ស្ទុះ​ចេញពី​ក្នុង​គម្ពោត​ព្រៃ​ដេញ​វ័ធ​យ៉ាង កម្រោល បណ្តាល​ឲ្យ ឈ្មោះ ជា តុងទីន ត្រូវ​ក្របី​វ័ធ ត្រូវចំ​ចុងដង្ហើម​និង​កណ្តៀតក្អម​បណ្តាល​ដួល​ប្រកាច់​ស្រែក​ឲ្យ​គេ​ជួយ​។​

​ក្នុង​ហេតុ​ការ​នេះ ប្រភពពី​អ្នក​ទៅជា​មួយ​បាន​អះអាងថា​៖ ពេល​ជនរងគ្រោះ​ស្រែក​ឲ្យ​ជួយ​និង​ចុះទៅ​ជួយ ក៏ត្រូវ​ក្របី​នេះ​ដេញ វ័ធ​ផងដែរ ទើប​បងប្អូន​ទាំងនោះ​រត់​មក​ហៅ​អ្នកភូមិ​ឲ្យ​ចុះទៅ​ជួយ​ជនរងគ្រោះ តែ​ជា​អកុសល ជនរងគ្រោះ​បាន​ដេកស្លាប់​បាត់ ទៅហើយ​។​

សមត្ថកិច្ច​ប៉ូលីស​ប៉ុស្តិ​មូលដ្ឋាន​ក្នុង​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់​ឲ្យ​ដឹងថា​៖​ក្របី​មួយ​ក្បាល ដែល​បង្ក​គ្រោះថ្នាក់​នេះ​ត្រូវបាន​សមត្ថកិច្ច​បាញ់សម្លាប់​កាលពី​រសៀល​ថ្ងៃទី​១៨​វិច្ឆិកា​២០១៥​ដោយមាន​កា​អនុញ្ញាត​ពី​គណៈបញ្ជាការ​ឯកភាព​ស្រុក​។​

សមត្ថកិច្ច​បាន​អះអាង​បញ្ជាក់ទៀតថា​ប្រសិន​ទុក​ឲ្យ​ក្របី​នេះ​នៅរស់​វា​និង​បង្ក​ការភ័យ ខ្លាច និង​អាច គ្រោះថ្នាក់ ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​នៅ​ទីនោះ​បន្តទៀត​ជាមិន​ខាន​៕ ដោយ៖ប​.​ប​

hbghvvv

bhghhh

dfcdd

gbvbbbb

nbhjnn