សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​សម្ពោធ​ផ្លូវ​៦​ខ្សែ​ចម្ងាយ​ជិត​១០០​គ​.​ម ក្នុង​ខេត្តបាត់ដំបង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 November, 2015 ក+ ក-

​បាត់​ដំប​ង៖ផ្លូវ​ចំនួន​០៦​ខ្សែ​ប្រវែង​៩១,៨២៥​គ​.​ម នៅតាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​ប្រារព្វ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ចំណុច​ទំនប់​វត្ត​ទួល​ពង្រ ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

​លោក ខាន់ ម៉ា​ណេ​រ ទីប្រឹក្សា​សម្តេច​ក្រឡាហោម និង​ជា​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍​ស្វាគមន៍​ថា​៖ ផ្លូវ​ដែល​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុងថ្ងៃនេះ គឺជា​ផ្លូវ​ប្រភេទ​កៅស៊ូ DBST និង​ផ្លូវ​ក្រាល​ក្រួស​ក្រហម ក្នុងនោះ​រួមមាន​៖

ទី​១.​ផ្លូវ​ដែល​អនុវត្ត​គម្រោង​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង មាន​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​DBST ចំនួន​០៣​ខ្សែ ជា​ផ្លូវ​ខេត្ត​លេខ​១៥៦ BB២ ប្រវែង​១៨,៥០០​គ​.​ម , ផ្លូវ​ខេត្ត​លេខ​១៥៤ H១ ប្រវែង ៤,៩០០​គ​.​ម​, ជួសជុល​ផ្លូវជាតិ​លេខ​៥៧ (​ជួសជុល​ជា​កំណាត់ៗ​)​ប្រវែង​០៣​គ​.​ម​, និង​ជួសជុល​លើ​កម្រិត​ចាក់​ផ្លូវ​ខេត្ត​១៥៤H២ ក្រាល​ក្រួស​ក្រហម ប្រវែង ១១,៦០០​គ​.​ម​។

​ទី​២. ផ្លូវ​ដែល​អនុវត្ត​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រោម​ជំនួយ​ADB មាន​ចំនួន​០២​ខ្សែ​ក្នុងនោះ​ផ្លូវ​ខេត្ត​លេខ​១៥៩C ក្រាល​កៅស៊ូ​DBST​ប្រវែង ៣៤,៥៧៥​គ​.​ម និង​ផ្លូវ​ខេត្ត​លេខ​១៥៧០ ក្រាល​ក្រួស​ក្រហម ប្រវែង​១៨,៧៥០​គ​.​ម ផងដែរ​។​

​លោក ខាន់ ម៉ា​ណេ​រ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង ក៏បាន បន្ថែមទៀតថា​៖ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ការចង្អុលបង្ហាញ​ពី សម្តេច​ក្រឡាហោម ស ខេង ដែល​តែងតែ​គិតគូរ និង​ចាត់ទុក​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន លូ …​ក្នុង​មុំ​ជា​អាទិភាព​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​តំណាក់កាល​ទី​៣ និង​ជា​ក្បាលរថភ្លើង​នៃ​កំណើនសេដ្ឋកិច្ច​ក្រោម​ពាក្យស្លោក​៖ មាន​ផ្លូវ គឺ​…​មានសង្ឃឹម ។​

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ទាំង​៦​ខ្សែ​នេះ​ថា វា​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការរីកចំរើន​របស់​ខេត្តបាត់ដំបង លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។ កាលណា​យើង​មាន​ប្រព័ន្ធ​គមនាគមន៍​ខ្វាត់ខ្វែង​នោះ វិស័យ​ផ្សេងៗ​វា​នឹង​រីកចម្រើន​ត្រ​ដុំ​ត្រសង​គ្នា ធ្វើ​ឲ្យ​យើង​ទទួលបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ បាន​យ៉ាង​ឆាប់រហ័ស កាត់បន្ថយ​បាន​ពី​គម្លាត​រវាង​ទីក្រុង និង​ជនបទ សេវា​ដឹកជញ្ជូន​ឆាប់រហ័ស និង​មានតម្លៃ​សមរម្យ ព្រមទាំង​បំរើ​ឲ្យ​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​វិស័យ​អប់រំ វិស័យ​សុខាភិបាល និង​វិស័យ​សេដ្ឋកិច្ចសង្គម​។​ល​។ ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​ស្នើ​និង​ជំរុញ​ឲ្យ​មន្ទីរជំនាញ​ត្រូវ​គិតគូរ​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ លូ ស្ពាន ឲ្យ​បាន​ទៅដល់​ភូមិ​ទាំងអស់​ក្នុង​ខេត្ត​ផងដែរ​…៕ដោ​យ៖ អ. សំអាន

hgbvaa

fcdxbb

edseccgytgvdd

gvfcee

xdsxdfffgbvghggghbgvbhlllgvcfgkkk