សមត្ថកិច្ចធ្វើការ​បង្ហាញ​ខ្លួនជន​សង្ស័យ​លួចរថយន្ត​ចំនួន​04​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 November, 2015 ក+ ក-

ភ្នំពេញៈ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន 03នាក់ មានឈ្មោះ​1-សុខ ចំរើន ហៅ ណន 2-ជា សំណាង 3-ទូច ចន្ថា នៅចំណុច​បន្ទប់លេខ15 ផ្ទះសំណាក់​វិមាន​ថ្មី2 សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  រហូតដល់ម៉ោងប្រហែល 21:30នាទី បានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ​​ ឈិន សាមុត នៅចំណុចម្តុំខាងជើង​ផ្សារថ្មី បន្ទាប់មកនៅវេលាម៉ោងប្រហែល 06:00នាទីព្រឹក ឈានចូលថ្ងៃទី22-11-2015 ក៏បន្តឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ទៀតឈ្មោះ ប្រឹង​ ធី អ្នកជួយរកម៉ូយទិញរថយន្ត (ករណីចោរកម្ម)។

សមត្ថបានធ្វើការឃាត់ខ្លួនសង្ស័យ ទាំង05នាក់ មានឈ្មោះ ដូចខាងក្រោមៈ
1-ឈ្មោះ សុខ ចំរើន ហៅ ណន ភេទ ប្រុស អាយុ​18 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន:ផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​មុខរបរ មិនពិតប្រាកដ។
2-ឈ្មោះ ជា សំណាង ភេទ ប្រុស អាយុ​19 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំ​នៅបច្ចុប្បន្នផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកល្អក់3  ខណ្ឌទួលគោក​ មុខរបរ មិនពិតប្រាកដ។ 3-ឈ្មោះ ទូច ចន្ថា ភេទ ប្រុស អាយុ​35 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន ​ផ្ទះលេខ33  ផ្លូវ53 សង្កាត់ផ្សារថ្មី1  ខណ្ឌដូនពេញ មុខរបរ:រត់ម៉ូតូឌុប។
4-ឈ្មោះ ឃិន សាមុត ភេទ ប្រុស អាយុ​22 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្ន​ផ្ទះលេខ22 ផ្លូវ53 សង្កាត់ផ្សារថ្មី1  ខណ្ឌដូនពេញ មុខរបេ:រត់ម៉ូតូឌុប។
5-ឈ្មោះ ប្រឹង ធី​ ភេទ ប្រុស អាយុ​45 ឆ្នាំ​ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល  ភូមិព្រែកហូរ ឃុំតាខ្មៅ​  ខេត្តកណ្តាល មុខរបេ:រត់ម៉ូតូឌុប។

ដោយមានការឯកភាពពីលោក មាស ចន្ទ័ពិសិដ្ឋ  ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទាំង05នាក់ខាងលើបាន​សារភាពថាខ្លួន ​និងបក្ខពួក​បានធ្វើ​សកម្មភាព​​លួចរថយន្ត​​ជាច្រើន​លើកច្រើន​សារនៅ​ក្នុងភូមិ​សាស្រ្តខាងលើ ពេលធ្វើសកម្មភាពលួចរថយន្តបានហើយ ពួកខ្លួនបានយករថយន្តទាំង​នោះទៅ​លក់អោយ​មនុស្សប្រុស​ម្នាក់ឈ្មោះ ដេអិន មិន​ច្បាស់អាសយ័ដ្ឋាន ម្តុំខាង​ត្បូងរបង ក្រសួង​ការពារជាតិ (ដេអិន) និង​យក​ទៅលក់​នៅស្រុកបាតដឹង ខេត្តកំពង់ស្ពឺ។ ​ដោយឡែកជនសង្ស័យមានឈ្មោះ សុខ ចំរើន ហៅ ណន គឺជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារចំនួន 06ខែ ក្នុងឆ្នាំ​2009 នៅម2-ព្រៃស ដោះលែងក្នុងឆ្នាំ2009។
សមត្ថកិច្ចបានដកហូតសំភារ: ម៉ូតូ02 គ្រឿងម៉ាក Pulsa ពណ៌ ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1CX-5117  និងម៉ូតូសងកូរ៉េពណ៌ ក្រហម ពាក់ស្លាកលេខ កណ្តាល-1A-2139 ប្រដាប់កាច់សោរក ចំនួន 04 និង ដែកទីបសំរាប់ស៊ក ដែកកាច់ក ចំនួនមួយ។

បច្ចុប្បន្នជនសង្ស័យទាំង05នាក់ខាងលើ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងកសាងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ចំណែកបក្ខពួកសេសសល់ ការិយាល័យកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕111111111111