លោក សាម៉េន សុខា បានឲ្យដឹងពីគោលបំណងនៃទស្សនកិច្ចសិក្សានេះយ៉ាងដូច្នេះថាគឺដើម្បីបង្ហាញជូនពីសង្វាក់ផលិតកម្ម កន្លែងស្នាក់នៅ អាហាដ្ឋាន និងអត្ថប្រយោជន៍ផ្សេងៗដែលរោងចក្រ ផ្តល់ជូនកម្មករ-កម្មការរិនី ព្រមជាមួយនឹងឱកាសទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាព ជាពិសេសឱកាសការងារនៅក្នុងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងរោងចក្រថ្មីដែលគ្រោងនឹងដាក់អោយដំណើរការនៅក្នុងខេត្តពោធិសាត់។
កិច្ចសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន និងការផ្តល់ឱកាសការងាររបស់ក្រុមហ៊ុន គឺជាការចូលរួមអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម តាមរយៈការនាំយកសេវាការងារអោយកាន់តែជិតប្រជាពលរដ្ឋ ដើម្បីរក្សាតុល្យភាពនៅក្នុងទីផ្សារការងារ និងការចូលរួមលើកកម្ពស់តាមរយៈជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ។
ក្រុមហ៊ុន មីនីបៀ (ខេមបូឌា) បានបង្កើតឡើងក្នុងឆ្នាំ ១៩៥១ ដែលបច្ចុប្បន្នមានរោងចក្រចំនួន ១២៧ នៅប្រទេស ចំនួន ១៧ នៅលើពិភពលោកដែលមានកម្មករ-កម្មការិនីប្រមាណជាង ១០ម៉ឺននាក់ ជារួម ដោយឡែកនៅកម្ពុជា មីនីបៀ បានបង្កើតឡើងនៅឆ្នាំ២០១១ ដែលមានកម្មករ-កម្មការិនីកំពុងបម្រើការងារសរុបប្រមាណ ៨ ០០០ នាក់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/qEmsn2G8xnY








