រដ្ឋបាលខេត្តកោះកុង រៀបចំទីតាំងជម្លៀសពលរដ្ឋរួចរាល់ក្នុងករណីផ្ទុះអាវុធជាមួយថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 June, 2025 ក+ ក-

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ស្ថានការណ៍តាមបណ្ដោយបន្ទាត់ព្រំដែនខេត្តកោះកុងជាមួយប្រទេសថៃ មិនមានភាពតានតឹង ឬប្រឈមមុខគ្នាដោយកម្លាំងប្រដាប់អាវុធឡើយ ខណៈទំនិញចេញចូលដំណើរការធម្មតាលើកលែងតែបន្លែ និងផ្លែឈើ ប៉ុណ្នោះ។

លោកជំទាវអភិបាលខេត្តកោះកុង បានឲ្យដឹងដែរថា ខេត្តកោះកុងបានត្រៀមទីតាំងសម្រាប់ជម្លៀសពលរដ្ឋ ដែលរស់នៅក្បែរបន្ទាត់ព្រំដែនប្រឈមនឹងគ្រោះថ្នាក់ក្នុងករណីកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធ។ លោកជំទាវអភិបាលខេត្ត អះអាងថានៅតាមទីតាំងជម្រកថ្នាក់នៅបណ្ដោះអាសន្ន មធ្យោបាយដឹកជញ្ជូន ជំនួយសង្គ្រោះ ស្បៀងអាហារ ថ្នាំសង្កូវ អគ្គិសនី និងទឹកស្អាត។

សូមជម្រាបថា កម្ពុជា បានសម្រេចបិទការចូលបន្លែ ផ្លែឈើ ពីប្រទេសថៃតាមព្រំដែន ក្រោយយោធាថៃ បិទច្រកព្រំដេនដោយឯកតោភាគី។ ភាគីថៃ បានហៅចរចាបើកព្រំដែនឡើងវិញ ប៉ុន្តែជំហររបស់កម្ពុជា គឺកងទ័ពថៃជាអ្នកបិទទ្វារព្រំដែនមុន ដូច្នេះថៃត្រូវតែបើកមុនដូចគ្នា កម្ពុជាមិនចូលទៅចរចាជាមួយថៃឡើយ៕

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tGUm6Kqw194