ទូតជប៉ុនប្រចាំកម្ពុជាបានសម្ពោធសមាគមអតីតនិស្សិតយោធានៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន

នាមឱកាសនោះ ឯកឧត្តម ឯកអគ្គរាជទូតបង្ហាញសេចក្តីសោមនស្សរីករាយ និងកិត្តិយសក្រៃលែង ដែលបានអញ្ជើញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំក្រសួង ព្រមទាំងអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន មកកាន់និវេសនដ្ឋាន ដើម្បីប្រារព្ធនូវពិធីសម្ពោធសមាគមអតីតនិស្សិតយោធា នៃសាលាបណ្ឌិត្យសភាការពារជាតិជប៉ុន សាខាប្រទេសកម្ពុជា ក្នុងឱកាសដែល ឯកឧត្ដម នាយឧត្ដមសេនីយ៍ MORISHITA អគ្គមេបញ្ជាការនៃកងកម្លាំងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/c0X4dz6TDWg


