កត្តា​៦​យ៉ាង​ដែលអាចធ្វើ​ឲ្យ​ថ្លើម​មាន​បញ្ហា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2015 ក+ ក-

​ថ្លើម គឺជា​សរីរាង្គ​សំខាន់​មួយ​ក្នុង​រាងកាយ​របស់​មនុស្ស បើ​អ្នកមាន​ជំងឺថ្លើម ដំបូង​អ្នក​ត្រូវ​ដឹងថា​តើ​អាហារ​ប្រភេទ​ណា ដែល​អាចជួយ​ឱ្យ​ថ្លើម​ចៀស​ផុតពី​ការកើនឡើង​ជាតិពុល ឬ​ជាតិ​ខ្លាញ់ ដែល​តែងតែ​ធ្វើឱ្យ​ថ្លើម​ឈឺ​។ មូលហេតុ​ដែល​អាច​បណ្ដា​ល​ឱ្យ​ថ្លើម មាន​បញ្ហា មានដូចជា​៖

១. មិន​ពិសា​អាហារ​ពេលព្រឹក​៖ នៅពេល​អ្នក​ក្រោក​ពី​គេង​ថាមពល​បម្រង់​នៃ​ជាតិ​គ្លុយកូស​មានការ​ថយចុះ​ដែល ប៉ះពាល់​ដល់​ថ្លើម និង​រារាំង​វាពី​ការទទួលយក​ថាមពល ដើម្បី​បំពេញ​នូវ​មុខងារ​សំខាន់ៗ​របស់​វា​។ មនុស្ស​ភាគច្រើន​មិន​ពិសា​អាហារ​ពេលព្រឹក​ដើម្បី​សម្រក​ទម្ងន់ ឬ​ដោយសារ​ពួកគាត់​ប្រញាប់ប្រញាល់​។ ដូច្នេះ កុំ​បំភ្លេចចោល​នូវ​ផ្នែក​ដ៏​សំខាន់ នៃ​សារធាតុចិញ្ចឹម ដែលមាន​សារៈសំខាន់​សម្រាប់​រាងកាយ ថ្លើម និង​ខួរក្បាល​របស់​អ្នក ព្រោះ​រាងកាយ​ត្រូវការ​ថាមពល​ដ៏​សំខាន់​នេះ ដើម្បី​ចាប់ផ្ដើម​ថ្ងៃ​ថ្មី​។

២. ការ​ពិសា​គ្រឿង​ស្រវឹង​៖ គ្រឿង​ស្រវឹង បង្ក​គ្រោះថ្នាក់​ដល់​ថ្លើម​របស់​អ្នក​យ៉ាងធ្ងន់ធ្ងរ ព្រោះ​គ្រឿង​ស្រវឹង​ធ្វើការ​បំផ្លាញ​ដល់​ថ្លើម និង​រារាំង​វាពី​ការបំពេញ​មុខងារ​មូល​ដ្ឋា​ន ព្រមទាំង​បំផ្លាញ​នូវ​តុល្យភាព​គីមី​របស់​វា បំផ្លាញ​កោសិកា​ថ្លើម និង​បណ្ដាលឱ្យ​ខ្លាញ់​រុំ​ថ្លើម កើត​ជំងឺថ្លើម និង​ជំងឺ​ក្រិន​ថ្លើម​។​ល​។

៣. មិន​បន្ទោរ​បង់​ទឹកមូត្រ​នាពេល​ព្រឹក​៖ មនុស្ស​មួយចំនួន​ដែល​ភ្ញាក់​ពី​គេង​យ៉ាង​ប្រញាប់ប្រញាល់ ហើយ​ធ្វើដំណើរ​ចេញពីផ្ទះ​ដោយ​គិតថា​គាត់​នឹង​ទៅ​ពិសា​អាហារ​ពេលព្រឹក នៅ​កន្លែងធ្វើការ ហើយ​នៅពេល​ពួកគាត់​ធ្វើដំណើរ​ដល់​កន្លែងធ្វើកា​រ ពួកគាត់​តែង​ទៅ​បន្ទប់ទឹក​ដើម្បី​សម្រួល​ដល់​ចលនា​ពោះវៀន​ឱ្យ​ស្រួល​ទៅវិញ​។ ការ​ទប់​មិន​បន្ទោ​របង់​ទឹកមូត្រ​មិន​ត្រឹមតែ​ធ្វើឱ្យ​ថ្លើម​របស់​អ្នក​ខូច ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ក​គ្រោះថ្នាក់​ដល់​តម្រងនោមរ​បស់​អ្នក​ថែមទៀត ដូច្នេះ​សូម​ចៀសវាង​នូវ​ចំណុច​នេះ​។​

៤. ចំណីអាហារ​មិនល្អ​៖ មនុស្ស​មួយចំនួន​ដែល​ចូលចិត្ត​ទៅ​ពិសា​អាហារ​ទាន់ចិត្ដ​(Fast Food)​ដោយសារតែ​មើលទៅ​គួរឱ្យ​ចង់​ពិសា និង​សន្សំ​ពេលវេលា​ផងដែរ​។ ប៉ុន្ដែ​ការ​ពិសា​អាហារ​ដូច្នេះ​ក្នុង​រយៈពេល​យូរ សុខភាព​របស់​អ្នកនឹង​ចុះខ្សោយ​មិន​ខាន ពោលគឺ​កើត​ជំងឺ​តែម្ដង​។ ថ្លើម​គឺជា​សរីរាង្គ​មួយ ដែល​ងាយ​នឹងរង​នូវ​ការប៉ះពាល់​ដោយ​ចំណីអាហារ​មិនល្អ ជា​ប្រភេទ​អាហារ​ដែល​រួមបញ្ចូល​គ្នា​នូវ​សូ​ដ្យូ​ម កាល់​ឡូរី ស្ករ និង​អំបិល​។ អាហារ​ទាំងនេះ​ធ្វើឱ្យ​កើនឡើង​សម្ពាធ​ឈាម កូ​ឡេ​ស្ដេ​រ៉ូ​ល និង​ខ្លាញ់​រុំ​ព័ទ្ធ​ថ្លើម​ជាដើម​។​

៥. កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់​៖ កូ​ឡេ​ស្ដេ​រ៉ូ​ល​គឺជា​ខ្លាញ់​មួយ​ប្រភេទ ដែល​ត្រូវបាន​សំយោគ​ដោយ​ថ្លើម ហើយ​រាងកាយ​របស់​អ្នក​ប្រើ​វា​ជា​ថាមពល​សម្រាប់​កោសិកា​ជាច្រើន​នៅក្នុង រាងកាយ​របស់​អ្នក​។ ប៉ុន្ដែ វា​គួរតែមាន​តុល្យភាព​ពីព្រោះ​កូ​ឡេ​ស្ដេ​រ៉ូ​ល ដែល​មិន​ត្រូវបាន​ប្រើ​គួរ​ត្រូវ​កាត់បន្ថយ ហើយ​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​ទទួលយក​អ្វីដែល​សល់​ពី​ការប្រើ​របស់ រាងកាយ​។ ការទទួលយក​នូវ​អ្វីដែល​សេសសល់​ដែល​លើសពី​អ្វីដែល​រំពឹងទុក​របស់​ថ្លើម​នេះ នៅ​ចុងបញ្ចប់​នឹង​បណ្ដាលឱ្យ​អ្នក​កើត​ជំងឺថ្លើម​មិន​ខាន តួយ៉ាង​គឺ​ជំងឺថ្លើម​កើត​ពី​ជាតិ​ខ្លាញ់​។ ដូច្នេះ​អ្នក​គួរ​ចៀសវាង​ការ​ពិសា​សាច់​ក្រហម អាហារ​សម្បូរ​ខ្លាញ់ សម្បូរ​ស្ករ ស៊ុត​ចំណែក​ស អាហារ​ប្រៃ​ខ្លាំង ហើយ​ប្ដូរ​មក​ពិសា​បន្លែ អាហារ​សម្បូរ​កាក​សរ​សៃ និង​ធញ្ញជាតិ​វិញ​។​

៦. ចូល​គេង​យឺត និង​ក្រោក​ពី​គេង​យឺត​៖ តាមពិត​ថ្លើម​របស់​អ្នក​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេញ​មុខងារ​ដ៏​សំខាន់ ដូច្នេះ​ខណៈពេល​ណាមួយ​នាពេល​រាត្រី​វា​អនុវត្ដ​នូវ​ដំណើរការ​បណ្ដេញ​ជាតិពុល ជាដំបូង​។ នៅវេលា​ម៉ោង ១២ និង​ម៉ោង​ពីរ​រំលង​អា​ធ្រា​ត ថ្លើម​មានដំណើរ​ការបណ្ដេញ​ជាតិពុល​ម្ដងទៀត​។ វា​គឺជា​ដំណើរ​ការដែល​ត្រូវបាន​អនុវត្ដ​ជា​ប្រក្រតី​នៅពេល​អ្នក​គេង​លង់លក់ ។ ប្រសិនបើ​អ្នក​មិន​ធ្វើតាម​ដំណើរការ​ធម្មជាតិ​នៅក្នុង​រាងកាយ​របស់​អ្នក ជារឿយៗ អ្នកនឹង​ទទួលរង​នូវ​ឥទ្ធិពល​មិនល្អ​ជាមិនខាន​។ ដូច្នេះ​សូម​ព្យាយាម​គេង​ឱ្យ​ត្រឹមត្រូវ​តាម​ពេលវេលា​៕hbgvaaa