ប្រធានអគ្គិសនីថា ភ្នំពេញ និង​ខេត្ត​ខ្លះ​ដាច់​ភ្លើង មូលហេតុដាច់​តង់ស្យុង​មកពី​ប្រទេស​វៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2015 ក+ ក-

​ភ្នំពេញ​៖នៅ​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ ចរន្តអគ្គិសនី និង​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ បាន​ដាច់​គ្រប់​តំបន់​ទាំងអស់​។ ក្រៅពី​ដាច់​ចរន្តអគ្គិសនី និង​ដាច់ទឹក នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​យប់​ទី​៣ ថ្ងៃទី​២៦ ខែវិច្ឆិកា នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នេះ​នៅ​ខេត្ត​មួយចំនួនទៀត​ក៏​ដាច់​ភ្លើង​ដូចគ្នា​ដែរ​។​

​នៅពេល​ដាច់​ភ្លើង​ដូច្នេះ អ្នក​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​មាត់ទន្លេ និងតំបន់កម្សាន្តមួយចំនួនក្នុងឱកាស​បុណ្យអុំទូក​ថ្ងៃទី​៣​នេះ ក៏បាន​វិល​ត្រលប់​មកកាន់​ផ្ទះសម្បែង​វិញ​រៀងៗ​ខ្លួន​ក្នុង​អារម្មណ៍​ងឿងឆ្ងល់​។​

​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​ប្រាប់​ភ្លា​មៗ​ក្រោយពេល​ភ្លើង​ដាច់​ថា ការ​ដាច់​ភ្លើង​នៅ​ភ្នំពេញ និង​នៅ​ខេត្ត​មួយចំនួន​នោះ ដោយសារតែ​ដាច់​តង់ស្យុង នៅ​ប្រទេស​វៀតណាម ព្រោះ​កម្ពុជា​យើង ភ្ជាប់​ភ្លើង​មកពី​វៀតណាម​។​

​រហូតដល់​វេលា​ម៉ោង​ប្រហែល ១០​និង ៣០ នាទី​យប់​ថ្ងៃ​ដដែល នៅ​តំបន់​មួយចំនួន​នៅ​ភ្នំពេញ គឺមាន​ភ្លើង និង​ទឹកស្អាត​ប្រើប្រាស់​វិញ​ដោយ​កន្លែង​ខ្លះៗ​ហើយ​។​

​សូមបញ្ជាក់ ថា ក្រៅពី​នៅ​ភ្នំពេញ នៅ​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្តកណ្តាល ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ក៏បាន​ដាច់​ភ្លើងអគ្គិសនី ព្រមៗ​គ្នា​ផងដែរ ដូច​ទៅនឹង​ការអះអាង​បញ្ជាក់​របស់លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​នោះ​មែន​។​

នេះ​ជា​លើកទីមួយ​ហើយ​ដែល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​បាន​ដាច់​ចរន្តអគ្គិសនី និង​ទឹកស្អាត ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងឿងឆ្ងល់ និង​បារម្ភ​យ៉ាង ខ្លាំងពីសុវត្ថិភាពព្រោះភ្លាមៗនោះប្រជាពលរដ្ឋមិនបានទទួល ដំណឹងគួរឲ្យស្ងប់ចិត្តពី សំណាក់ អាជ្ញាធរមានសមត្ថកិច្ចឡើយ។ករណី នេះ ក៏​ជា​មេរៀនដ៏សំខាន់​មួយ​សម្រាប់​ជាការ​ត្រៀម​បម្រុង​ជាមុន​របស់​អាជ្ញាធរខេត្ត ​-ក្រុង ខ​ណៈ​ចរន្តអគ្គិសនី​ដែល​បាន​ភ្ជាប់​មកពី​ប្រទេស​វៀតណាម​ត្រូវបាន​ផ្តាច់​ដោយ​ប្រការ​ណាមួយ​៕​ដោ​យ៖រដ្ឋា​vgfcggg