លោក ហ៊ុន សែ​ន ៖​ ការ​ដាច់​ចរន្តអគ្គិ សនី​ មិនមែនជា​ចេតនា​នយោបាយ ឬសញ្ញាភេរវកម្ម​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់ថា ការ​ដាច់​ចរន្តអគ្គិសនី​ស្ទើរ​ទូទាំងប្រទេស​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ២៦ នេះ គឺ​មិនមែនជា​ចេតនា​នយោបាយ ឬ​ជាការ​វាយប្រហារ​ភេរវកម្ម​នោះទេ គឺ​ដោយសារតែ​ការ​ដាច់​ចរន្ត​នៅ​ប្រទេស​វៀតណាម​ដែលជា​ប្រភព​អគ្គិសនី​របស់​កម្ពុជា​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការ​ថ្លែង​បែបនេះ តាមរយៈ​វីដេអូ​ឃ្លី​ប លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់លោក បន្ទាប់ពី​ចរន្តអគ្គិសនី និង​ទឹកស្អាត បាន​ដាច់​ស្ទើរ​ទូទាំងប្រទេស​។​

​លោក ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់ថា “​នេះ​មិនមែនជា​ចេតនា​នយោបាយ​របស់​ក្រុម​ណាមួយ ឬក៏​មិនមែនជា​ឧ​ប្ប​តិ​វ​ហេតុដែល​អាច​កើតឡើង​នូវ​ការវាយប្រហារ​ភេរវកម្ម​នោះទេ​”​។ លោក​បន្តថា ការ​ដាច់​នេះ​គឺ​បណ្ដាលមកពី​ការ​ដាច់​ចរន្ត​នៅ​ប្រទេស​វៀតណាម​។​

នៅ​ម៉ោង​ជិត ១០ យប់​ថ្ងៃទី​២៦ ខែវិច្ឆិកា នេះ ចរន្តអគ្គិសនី និង​ទឹកស្អាត នៅក្នុង​រាជធានី​ភ្នំពេញ បាន​ដាច់​គ្រប់​តំបន់​ទាំងអស់​។ ក្រៅពី​ដាច់​ចរន្តអគ្គិសនី និង​ដាច់ទឹក នៅ​ទូទាំង​រាជធានី​ភ្នំពេញ នា​យប់​ទី​៣ ថ្ងៃទី​២៦ ខែវិច្ឆិកា នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នេះ​នៅ​ខេត្ត​មួយចំនួនទៀត​ក៏​ដាច់​ភ្លើង​ដូចគ្នា​ដែរ​។​

​នៅពេល​ដាច់​ភ្លើង​យ៉ាងដូច្នេះ អ្នក​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅ​មាត់ទន្លេ និងតំបន់កម្សាន្តមួយចំនួនក្នុងឱកាស​បុណ្យអុំទូក​ថ្ងៃទី​៣​នេះ ក៏បាន​វិល​ត្រលប់​មកកាន់​ផ្ទះសម្បែង​វិញ​រៀងៗ​ខ្លួន​ក្នុង​អារម្មណ៍​ ងឿងឆ្ងល់​។​

​លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​សុំ​អភ័យទោស​ពី​ប្រជាពលរដ្ឋ​ផងដែរ ដោយ​នេះ​គឺជា​ឧប្បត្តិ​ហេតុដែល​ឥត​ព្រាងទុក​៕​ដោ​យ៖​រដ្ឋា​

bhgbvvv