កាកបាទក្រហមកម្ពុជាផ្តល់ការឧបត្ថម្ភដល់កុមារកំព្រានិងចាស់ឥតទីពឹងនៅអង្គការសង្គ្រោះជនអស់សង្ឃឹម

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ និងសហការីចុះមកសួរសុខទុក្ខ ដោយភ្ជាប់មកជាមួយនូវស្បៀងអាហារ-សម្ភារៈ និងថវិកា ព្រមទាំងរៀបចំអាហារសាមគ្គីមួយពេលជូនដល់បុគ្គលិក កុមារកំព្រា ចាស់ឥតទីពឹង ចំនួន៣២៨នាក់ ដែលរស់នៅក្រោមដំបូលនៃអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/6iki_ao4xR4


