កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០បានបិទបញ្ចប់ដោយជោគជ័យ

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ នៅខេត្តសៀមរាប បានបិទបញ្ចប់ដោយជោគជ័យ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានចាត់ទុកភាពជោគជ័យនៃកិច្ចប្រជុំកំពូលនៅកម្ពុជានាពេលនេះថា ជាកិច្ចខិតខំ ប្រឹងប្រែងរួមគ្នាជាមួយតំបន់ និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងបញ្ញាសិប្បនិម្មិត ដែលកំពុងជះឥទ្ធិពលលើជំនឿប្រជាពលរដ្ឋចំពោះប្រព័ន្ធផ្សព្វផ្សាយ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/tp_OymV9em4


