សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា នាព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានអញ្ជើញតំណាងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា តំណាងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលជា សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានប្រាសាទព្រះវិហារ (ICC-Preah Vihear) និងលោកប្រធានតំណាងការិយាល័យអង្គការយូណេស្កូប្រចាំភ្នំពេញ ដើម្បីជម្រាបជូនអំពី ស្ថានភាពខូចខាតប្រាសាទព្រះវិហារ និងតំបន់ជុំវិញបង្កឡើងដោយសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈ ការប្រើប្រាស់កាំភ្លើងខ្លោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 ។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/U2Ojm0MTFYg


