កម្ពុជាអំពាវនាវឱ្យថៃ សហការពន្លឿនបង្កើតក្រុមអង្កេតការណ៍អាស៊ានដើម្បីធានាបទឈប់បាញ់

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការអនុវត្តបទឈប់បាញ់ នៅព្រឹកថ្ងៃទី១៣ ខែសីហានេះ លោកជំទាវឧត្តមសេនីយ៏ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កម្ពុជាសូមអំពាវនាវឱ្យថៃ សហការពន្លឿនបង្កើតក្រុមអង្កេតការណ៍អាស៊ាន ដើម្បីធានាបទឈប់បាញ់ឱ្យកាន់តែមានប្រសិទ្ធភាព និងនិន្តរភាព។ ការបញ្ជាក់របស់លោកជំទាវនៅពេលនេះ គឺស្រប ពេលដែលយោធាថៃ ជាបន្តបន្ទាប់បានរំលោភទៅលើកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំ GBC គឺការមិនចល័តទ័ព និងការមិនដើរល្បាតចូលដែនអធិបតេយ្យភាពអ្នកដទៃ តែថៃនៅតែបន្តដើរល្បាតចូលទឹកដី កម្ពុជា និងបានជាន់មីនរងបួសជាដើម។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/hDHzTVW1YlA


