សម្តេចតេជោ ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 August, 2025 ក+ ក-

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា កាលពីរសៀលម្សិលម៉ិញ បានអញ្ជើញជួប ពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធបញ្ជូនរូបភាព និងសំឡេង។ យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា  នៅក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានជួបជាមួយឯកឧត្តម តូ ឡឹម សាជាថ្មី ជាពិសេសសម្ដេចបានសម្ដែងនូវក្តីពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាមទាំងក្នុងក្របខ័ណ្ឌបក្ស ក្របខ័ណ្ឌរដ្ឋាភិបាល ក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ គឺមានភាពល្អប្រសើរនិងរឹងមាំ។

សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/l3DNH96DWuU