គ្រោះថ្នាក់ចរាចរណ៍​នៅ​ខេត្ត​កំពត​ស្លាប់​២​នាក់ របួស​ធ្ងន់​ស្រាល​៤នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2015 ក+ ក-

ខេត្តកំពតៈ គ្រោះថ្នាក់ចរាចរណ៍រន្ធកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ​កន្លង​ទៅ​នេះ​រវាង​ម៉ូតូម៉ាក់​ទ្រីម​សង់​  C125 ពណ៌ក្រហម គ្មាន​ស្លាក​លេខ និងរថយន្ក្រុង​ប្រភេទ​ទេស​ចរណ៍ត្រូវ​គេ​ស្គាល់ ឈ្មោះក្រុមហ៊ុន​ ភ្នំពេញសូរិយា ដឹកជញ្ជូន​អ្នក​ដំណើរ​ពីខេត្ត​កំពតទៅ​ទីក្រុង​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិលេខ​៣១ មកដល់​កន្លែងកើតហេតុ​​ស្ថិត​នៅត្រង់​ចំណុច​ពីស្ពាន​ទល់​មុខក្លោង​ទ្វារ​ផ្លូវចូល​ទៅវត្តសម្រោង ស្ថិតនៅភូមិប្រផុង ឃុំសម្រោងលើ ស្រុកបន្ទាយមាស ខេត្តកំពត។


ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍​នេះបណ្តាល​ឲ្យមនុស្ស ពីរ​នាក់​ម្តាយ​ និងកូន​ស្លាប់​ភ្លាមៗ នៅកន្លែង​កើត​ហេតុ​នោះផង​ដែរ។ ជនរងគ្រោះ៤នាក់មាន​ឈ្មោះ គឹន ចើន ភេទប្រុស អាយុ៣៧ឆ្នាំ មុខ​របររត់​ម៉ូតូឌុប ២.ឈ្មោះណែន ម៉ែន អាយុ២១ឆ្នាំ (ស្លាប់) ដែល​ជួល​ម៉ូតូ​ឌុប​ឈ្មោះ​ខាង​លើជិះ​ទៅ​បើកលុយ​វីង​នៅផ្សារចំ ស.ស ដែលសាច់​ញាតិ​ផ្ញើមក​អោយរូបនាង​មិនទាន់​នឹង​បាន​បើក​លុយនោះ​ផង​ស្រាប់​តែជួប​គ្រោះថ្នាក់​បែបនេះ​តែ​ម្តងទៅ ៣.ឈ្មោះ លេន សុខ​មាស អាយុ១ឆ្នាំ ត្រូវជា​កូន​ស្រី្តខាង​លើ (ស្លាប់) ៤.ឈ្មោះ ហ៊ត លីហ្សា ភេទស្រី អាយុ៤ឆ្នាំ ត្រូ​វ​ជា​ក្មួយ​ស្រី ខាង​លើរង​របួស​ស្រាល អ្នករងគ្រោះ​ទាំង៤នាក់ មានទីលំនៅភូមិឃុំជាមួយគ្នា។ក្រោយ​ពីកើតហេតុអ្នករងរបួស​ស្រាល​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះនៅ​​មន្ទីរ​ពេទ្យឯកជនក្បែរនោះ។

រថយន្ត​ក្រុមហ៊ុនភ្នំពេញសូរិយា ដែលមានស្លាកលេខ​សម្គាល់​ ភ្នំពេញ3B-8254 ចំណែក​ឯអ្នក​បើកបរ​រថយន្ត​​ខាងលើ​បានរត់​គេច​ខ្លួន​បាត់ស្រមោល​បន្សល់​ទុកភ្ញៀវ​ធ្វើដំណើរ​ជិះពេញ​រថយន្ត ដែល​មានភ្ញៀវជាតិ និងភ្ញៀវ​បរទេស​ដើរ​រក​ម៉ូតូ​ឌុប​ជិះ​យ៉ាង​រប៉ាត​រប៉ាយ​ដើម្បីធ្វើ​ដំណើរបន្ត​ទៀតផង​ដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ច​នគរបាល​ស្រុកបន្ទាយ​មាស​ចុះមកត្រួត​ពិនិត្យ​វាស់វែង​រថយន្តនឹងម៉ូតូ​ខាង​លើ​ យកមករក្សា​ទុក​នៅអធិការដ្ឋាន​ស្រុក​បន្ទាយមាស រងចាំដោះ​ស្រាយ​ទៅតាមផ្លូវ​ច្បាប់។
ចំណែកសាកសពជនរងគ្រោះ​ម្តាយ​នឹងកូន​សមត្ថកិច្ច​ធ្វើកោសល​វិច្ច័យ រួច​ប្រគល់​អោយ​សាច់​ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាមប្រពៃណី។


សមត្ថកិច្ចចរាចរណ៍ និងប្រជាពលរដ្ឋ​ស្រុក​បន្ទាយ​មាសបានគត់​សម្គាល់ឃើ​ញ​ថាប្រភេទ​រថយន្តរថយន្ត​ទេសចរណ៍​ធំៗទាំងអស់នោះបើក​បរ​នៅ​លើកំណាត់​ផ្លូវ​ជាតិ​ក្នុងល្បឿន​លឿនៗ ពួកគាត់​ព្រួយ​បារម្មណ៍​យ៉ាងខ្លាំង​​ចំពោះបញ្ហា​សុវត្ថិភាព​កូនចៅ​រ​​បស់​ពួកគាត់​នឹងសុវត្ថិ​ភាព​បងប្អូន​ទាំងអស់ផងដែរ៕ ដោយៈ ឡុង​ សារ៉េត

44444444

22222222 11111111111 333333333