ក្រុមការងារក្រសួងបរិស្ថាន រកឃើញមានជាតិពុលក្នុងទឹកនៅក្រុមហ៊ុន M.H FASHION

ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានដឹកនាំដោយលោក ជោ ថុល អនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានពិនិត្យឃើញមានទឹកពណ៌ខៀវក្រម៉ៅ និងមានក្លិនអូសាវែលហូរចេញពីលូចូលប្រឡាយលូប្រាំ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន M.H FASHION (CAMBODIA) WASHING DYEING CO., LTD. ដែលជាជាប្រភេទផលិតបោកគក់សម្លៀកបំពាក់ នៅក្នុងមូលដ្ឋានខាងលើ មិនបានអនុវត្តច្បាប់បរិស្ថានឱ្យបានត្រឹមត្រូវ ដោយបានបញ្ចេញសំណល់រាវចេញពីផលិតកម្មត្រូវបានបង្ហូរចូលអាងស្ដុក ទំហំ (2x15x2m) រួចបូមបង្ហូរតាមប្រព័ន្ធលូក្រោមដី រួចបញ្ជូនចូលទៅប្រឡាយលូប្រាំដោយផ្ទាល់។
សូមចុច Link ដើម្បីទស្សនាព័ត៌មានពិស្ដារ៖ https://youtu.be/1SNZNw4grrU


